ករណីអគ្គីភ័យ០១បានកើតឡើងបណ្តាលអោយឆេះផ្ទះចំនួន០១ខ្នងស្ថិតនៅភូមិពូរ៉ាប៉ែតឃុំត្រង់តេះស្រុកពេលពេជ្រាដាខេត្តមណ្ឌលគិរី


ត្រលប់ក្រោយ

17/03/22 09:03 AM

ចំនួនទស្សនា៖

241

ប្រភព៖

មណ្ឌលគីរី

មណ្ឌលគិរី÷នៅថ្ងៃពុធ១៤កើតខែផល្គុនឆ្នាំឆ្លូវត្រីស័ក.ព.ស២៥៦៥ត្រូវ

 និងថ្ងៃទី១៦ខែ មិនាឆ្នាំ២០២២នាវេលា

ម៉ោង១២និង១៥នាទីថ្ងៃត្រង់មានករណីគ្រោះអគ្គីភ័យមួយបានកើតឡើនៅត្រង់

ចំណុចភូមិពូរ៉ាប៉ែត ឃុំក្រង់តេះស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ក្នុងករណីគ្រោះអគ្គីភ័យខាងលើនេះបណ្តាលអោយឆេះផ្ទះប្រជាពលរដ្នចំនួន០១ខ្នងដែលមានទំហំ១២ម៉ែត្រ×១៦ម៉ែត្រធ្វើ

អំពីឈើប្រក់ស៊ីប្រូសុីម៉ង់ត៍។

  -ម្ចាស់ផ្ទះមានឈ្មោះ ញ៉ា រ៉ាកឡាំ ភេទ ប្រុស អាយុ ៥០ឆ្នាំជនជាតិភ្នងសញ្ជាតិខ្មែរ នឹងប្រពន្ធឈ្មោះ ក្លើ តេប អាយុ៤៧

ឆ្នាំជនជាតិភ្នង មានកូនក្នុងបន្ទុក ចំនួន

០៥នាក់ស្រី០៤នាក់។

  -ក្នុងករណីគ្រោះអគ្គីភ័យខាងលើនេះបណ្តាលអោយខូចខាតទ្រព្យសម្បត្តិមួយចំនួនដូចខាងក្រោម÷

១ . ខ្សែរកមាសមួយខ្សែរទំងន់៥ជី

 ២ . ក្រវុិលមាស១គូរទំងន់១ជី

៣ . ជញ្ជៀន១វង់ទំងន់១ជី

៤ .លុយខ្មែរចំនួន2,000,000រៀលលុយដុល្លា200$គ្រែបេងចំនួន0៤។

៥ . តុជ្រុញចំនួន០១។

៦ .ទូកញ្ចក់ចំនួន០១។

-ក្នុងករណីគ្រោះអគ្គីភ័យខាងលើនេះ បណ្តាលមកពីកាឆ្លងចរន្តអគ្គីសនី។

-ក្រោយទទួលបានដំណឹងស្តីពីករណីគ្រោះអគ្គីភ័យខាងលើនេះកម្លាំងអធិការដ្ឋាននគរបាលស្រុកពេជ្រាដាបានបញ្ជូនរថយន្តពន្លត់អគ្គីភ័យចំនួន ០១ គ្រឿងបាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន០២

រថយន្តទើបបានរលត់ទាំងស្រុង។ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់អធិការនគរបាលស្រុកពេជ្រាដចំនួន០១

គ្រឿងនិងរថយន្តក្រុមហ៊ុនចំការកៅស៊ូក្រង់តេះចំនួន០១គ្រឿង។



dd
Bottom Ad