សមត្ថកិច្ចការពារព្រំដែន កម្ពុជា ថៃ ខេត្តបាត់ដំបង ជួបពិភាក្សាគ្នាជាមួយភាគីថៃ នៅមាត់អូរព្រំដែន បានឯកភាពគ្នាលើចំណុចសំខាន់ចំនួន៤


ត្រលប់ក្រោយ

17/03/22 12:34 PM

ចំនួនទស្សនា៖

237

ប្រភព៖

បាត់ដំបង

សម្រួលផ្សាយ៖SR276


បាត់ដំបង៖ លោកវរសេនីយ៍ឯក សួន ស៊ីរ៉ា នាយការិយាល័យផ្សព្វផ្សាយអប់រំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២២នេះ បានផ្តល់ព័ត៌មានមកក្រុមការងារប្រចាំខេត្តបាត់ដំបង ដឹងថា កម្លាំងទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ដឹកនាំដោយលោកអនុសេនយ៍ឯក មុឹង-ម៉េត នាយប៉ុស្តិ៍ព្រំដែនគីឡូ១៣ សហការជាមួយកម្លាំងពាក់ព័ន្ធនៅខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង បានជួបពិភាក្សាគ្នាជាមួយតម្រួតល្បាតព្រំដែន កងអនុសេនាធំលេខ១២៦នៃអធិការដ្ឋានតម្រួតព្រំដែនលេខ១២ ដឹកនាំដោយលោកវរសេនីយ៍ទោ ជិរ៉ាក់វ៉ាត់-រ៉ាងសាត មេបញ្ជាការកងអនុសេនាធំលេខ១២៦នៃប្រទេសថៃ ។


លោកបានបញ្ជាក់ថា ក្នុងជំនួបពិភាក្សាគ្នានេះ បានប្រព្រឹត្តទៅនៅចំណុចមាត់អូរព្រំដែនក្នុងភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយនៅក្នុងជំនួបគ្នានេះដែរ ភាគីទាំង២ កម្ពុជា ថៃ បានឯកភាពគ្នាលើគោលការណ៍ជាប្រយោជន៍សំខាន់ចំនួន៤គឺ ៖


១-បន្តកិច្ចសហការរវាងភាគីទាំងពីរឲ្យកាន់តែល្អប្រសេីរ ។


២-បន្តកិច្ចសហការទប់ស្កាត់រាល់បទល្មេីសឆ្លងដែនគ្រប់ប្រភេទ ។


៣-ភាគីកម្ពុជា សំណូមពរដល់ភាគីថៃសុំឲ្យមានការជួបពិភាក្សាគ្នាក្នុងមួយខែម្តង ។


៤-ភាគីថៃសំណូមពរឲ្យរកពេលវេលាសមស្របណាមួយ ដើម្បីធ្វើការប្រកួតកីឡាបាល់ទាត់ក្នុងការរិតចំណងមិត្តភាពរវាងភាគីទាំងពីរកាន់តែល្អប្រសើរឡើងថែមទៀត ។


លោកវរសេនីយ៍ឯក សួន ស៊ីរ៉ា បានបញ្ជាក់ទៀតថា ក្នុងជំនួបពិភាក្សាគ្នានាពេលនេះ ភាគីទាំង២នឹងបន្តធ្វើកិច្ចសហការគ្នាបន្ថែមទៀតក្នុងការទប់ស្កាត់និងបង្រ្កាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ដោយត្រូវធ្វើរួមគ្នា ដើម្បីបម្រើដល់ផលប្រយោជន៍រួមនៃប្រជាពលរដ្ឋនៃប្រទេសទាំង២ កាន់តែល្អប្រសើរឡើង ៕


dd
Bottom Ad