រកឃើញពលករខ្មែរ ០៨នាក់វិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមពលករ ១៤០នាក់ ដែលភាគីថៃបញ្ជូនមកកម្ពុជា


ត្រលប់ក្រោយ

17/03/22 13:07 PM

ចំនួនទស្សនា៖

241

ប្រភព៖

បាត់ដំបង

សម្រួលផ្សាយ៖SR276


បាត់ដំបង៖ ពលករខ្មែរប្រុសស្រីចំនួន ០៨ នាក់ ត្រូវបានក្រុមគ្រូពេទ្យពិនិត្យតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមពលករប្រមាណចំនួន ១៤០នាក់ដែលសមត្ថកិច្ចខាងភាគីថៃចាប់បញ្ជូនប្រគល់មកអោយអាជ្ញាធរភាគីខាងកម្ពុជា។


សមត្ថកិច្ចបានអោយដឹងថា ការតេស្តរកឃើញពលករខ្មែរវិជ្ជមានជំងឺកូវីដ-១៩ ខាងលើនេះធ្វើឡើងបន្ទាប់ពីកម្លាំងចម្រុះការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចុះទទួលពលករវិលត្រឡប់មកស្រុកកំណើតវិញដែលខាងភាគីថៃបញ្ជូនមកតាមច្រកទ្វារតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២នេះ។


សមត្ថកិច្ចបានបញ្ជាក់ថា ពលករខ្មែរទាំង ១៤០នាក់ ក្នុងនោះមានបុរសចំនួន ៦៥នាក់ ស្ត្រី ៥៦នាក់ និងក្មេងចំនួន ១៩នាក់ផងដែរ ដោយក្នុងនោះក្រុមគ្រូពេទ្យក៏បានពិនិត្យរកឃើញពលករប្រុសស្រីចំនួន ៨នាក់មានផ្ទុកជំងឺកូវីដ-១៩ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសំរាកព្យាបាលនៅមណ្ឌលព្យាបាលស្រុកសំពៅលូន ដោយឡែកពលករ ១១៣នាក់មានកាតចាក់វ៉ាក់សាំង ត្រូវក្រុមគ្រូពេទ្យណែនាំអប់រំ ហើយអនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ រីឯពលករដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវគ្រូពេទ្យបញ្ជូនទៅមណ្ឌលដើម្បីសម្រាកព្យាបាលជំងឺ និងធ្វើចត្តាឡីស័កផងដែរ៕


dd
Bottom Ad