ប្រធានកាកបាទក្រហមខេត្តបាត់ដំបង អំពានវនាវឲ្យពលរដ្ឋទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ខណៈការផ្ទុះជំងឺបំប្លែងថ្មីអូមីក្រុង


ត្រលប់ក្រោយ

17/03/22 13:52 PM

ចំនួនទស្សនា៖

208

ប្រភព៖

បាត់ដំបង

សម្រួលផ្សាយ៖SR276


បាត់ដំបង៖ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ដោយបានអញ្ជើញចូលរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាក្រុងស្រុកទាំ១៤ មន្ត្រី ក្រុមប្រតិបត្តិសាខា លោកគ្រូទីប្រឹក្សា យុវជនកាកបាទក្រហមកម្ពុជាសរុប ៤៨រូប នៅសាលប្រជុំទីស្នាក់ការសាខា។ ដោយផ្ដោតលើរបៀបវរៈសំខាន់ៗមួយចំនួនដូចខាងក្រោម៖


១- ឆ្លង និងអនុម័តរបាយការណ៍សរុបលទ្ធផលសកម្មភាពសាខាឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២


២- ឆ្លង និងអនុម័តរបាយការណ៍ថវិកាឆ្នាំ២០២១ និងផែនការថវិកាឆ្នាំ២០២២


៣- ត្រៀមប្រារព្ធខួបលើកទី១៥៩ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម នៅខេត្តបាត់ដំបង


៤-ការងារផ្សេងៗ


មានប្រសាសន៍បើកកិច្ចប្រជុំឯកឧត្តម សុខ លូ បានសំណូមពរដល់សមាជិក សមាជិកាទាំងអស់ មេត្តាពិនិត្យពិភាក្សា និងចូលរួមជួយផ្តល់នូវមតិយោបល់បំពេញបន្ថែមកែសម្រួលរាល់ខ្លឹមសារ និងសកម្មភាពមួយចំនួនទៀត ដែលនៅខ្វះចន្លោះ ដើម្បីដាក់បញ្ចូល ក្នុងគោលបំណងធ្វើឲ្យរបាយការណ៍បូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆ្នាំ២០២១ និងផែនការសកម្មភាពប្រចាំឆ្នាំ២០២២នេះ មានភាពត្រឹមត្រូវច្បាស់លាស់ និងតម្លាភាព ។


កិច្ចប្រជុំបានដំណើរការតាមរបៀបវារៈដែលបានគ្រោងទុក សមាជិកសមាជិកាទាំងអស់ក៏បានពិភាក្សា ផ្លាស់ប្តូរយោបល់ទៅវិញទៅមក និងបានឯកភាព លទ្ធផលការងារសកម្មភាពប្រចាំឆ្នាំនិងផែនការសកម្មភាពបន្តឆ្នាំ២០២២ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានធ្វើឱ្យសាខា មានការរីកចម្រើនគួរជាទីមោទនៈ ទោះបីជាប្រទេសកម្ពុជា ក៏ដូចជាខេត្តបាត់ដំបង កំពុងជួបនូវវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជាសាកលយ៉ាងណាក្ដីក៏សាខាខេត្ត បានសម្រេចលទ្ធផលការងារដ៏ត្រចះត្រចង់ ដោយមានការឧបត្ថម្ភគាំទ្រនឹងយកចិត្តទុកដាក់ជាពិសេសបំផុតពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង ក៏ដូចជាការជួយឧបត្ថម្ភគាំទ្រយ៉ាងខ្លាំងក្លាពី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា /អនុសាខាក្រុង/ស្រុក ឃុំ/សង្កាត់ អាជីវក សប្បុរសជន អ្នកស្ម័គ្រចិត្ត យុវជន គ្រប់ជាន់ថ្នាក់ទាំងអស់ បានចាត់ចែងប្រើប្រាស់អំណោយជាសម្ភារ ថវិកា ដែលឧបត្ថម្ភគាំទ្រពី ព្រះសង្ឃ សប្បុរសជននានា ក្នុងមូលដ្ឋាន និងពីបណ្តាខេត្ត/រាជធានីនៅទូទាំងប្រទេស បានចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។


មានប្រសាសន៍ក្នុងពិធីបិទកិច្ចប្រជុំ ឯកឧត្តមប្រធាន បានសំណូមពរ និង ក្រើនរំឭកដល់មន្រី្តប្រតិបត្តិសាខា សូមចូលរួមបន្តអនុវត្តរាល់សកម្មភាពការងារវិស័យស្នូលទាំង៤ របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឲ្យបានកាន់តែល្អប្រសើរនិងសកម្មផុលផុស និងប្រមូលផ្តុំកម្លាំងមនុស្សធម៌ ដើម្បីចូលរួមលើកកម្ពស់ជីវភាពរបស់ជនងាយរងគ្រោះបំផុតនិងជនរងគ្រោះ តាមរយៈវិស័យអាទិភាពចំនួន៤រួមមាន៖


១- ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ


២-សុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍


៣- ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និង


៤-ការអភិវឌ្ឍស្ថាប័ន។


ម៉្យាងទៀត ត្រូវបន្តជួយដល់ជនរងគ្រោះដោយប្រការផ្សេងៗ ជនងាយរងគ្រោះនៅតាមមូលដ្ឋានដូចជាៈ អ្នកផ្ទុកមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ធ្វើផ្ទះជូនជនទីទ័លក្រជាដើម ។ល ។


ឯកឧត្តមប្រធានបានលើកពីការងារ ៨ឧសភា សំរាប់ឆ្នាំ ២០២២មកពិភាក្សាជាមួយគណៈកម្មាធិការសាខា ដោយបានឯកភាពត្រៀមយកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ សំរាប់ការប្រារព្វទិវា។ ឯកឧត្តមប្រធានបានស្នើសុំដល់សាខា អនុសាខាកាកបាទក្រហមទូទាំងខេត្តបាត់ដំបង បន្តផ្សព្វផ្សាយ និងអប់រំ ពីវិធានការការពារ ទប់ស្កាត់ការរាលដាលជំងឺ Covid-19 ជម្រុញដល់ប្រជាពលរដ្ឋចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា ៕


dd
Bottom Ad