21/03/22 11:33 AM
សម្រួលផ្សាយ៖SR276
បាត់ដំបង ៖ យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា៖ ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះនាថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២២ បានធ្វើអោយភូមិសាស្ត្រមួយចំនួនក្នុងខេត្តបាត់ដំបង រងផលប៉ះពាល់រហូតស្លាប់សត្វគោ ៩ក្បាល និងបំផ្លាញផ្ទះពលរដ្ឋចំនួន ៣ខ្នង។
គ្រោះធម្មជាតិខាងលើនេះបានបំផ្លាញខ្នងផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន ៣ខ្នង នៅក្នុងស្រុកបវេល, ស្រុកបាណន់ និងផ្នែកខ្លះរបស់ឃុំរបស់មង្គល ស្រុកមោងឬស្សី ដោយឥទ្ធិពលផ្គររន្ទះ បានបាញ់សម្លាប់សត្វគោបណ្តាលឲ្យងាប់អស់ចំនួន ០៩ក្បាល ថែមទៀត ខណ:កំពុងដើរស៊ីស្មៅនៅតាមវាលស្រែ។
គិតមកត្រឹមព្រលប់ថ្ងៃ១៨ ខែមីនា ដដែលក្នុងភូមិសាស្ត្រខេត្តបាត់ដំបងទាំងមូលអាកាសធាតុនៅតែបន្តគ្របដណ្តប់ភាពត្រជាក់ និងស្រទុំអួអាប់កលធ្លាក់ទឹកភ្លៀងផងដែរ៕