រន្ទះបាញ់ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម


ត្រលប់ក្រោយ

22/03/22 10:07 AM

ចំនួនទស្សនា៖

408

ប្រភព៖

បាត់ដំបង

សម្រួលផ្សាយ៖SR276


បាត់ដំបង៖ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលជិះម៉ូតូត្រឡប់មកពីស្រែពេលមេឃកំពុងភ្លៀងរលឹម។


សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិដំណាក់សាលា ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង បណ្តាលអោយស្លាប់ក្មេងប្រុស០១នាក់ ឈ្មោះ រស់ ភិរម្យ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិបឹងអារក្ស ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។


សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុក្មេងរងគ្រោះខាងលើបានជិះម៉ូតូដឹកប្រេងម៉ាស៊ូតទៅអោយបងប្អូនដើម្បីចាក់ត្រាក់ទ័រដែលកំពុងភ្ជួរដីស្រែនៅក្នុងភូមិសាស្ត្រខាងលើ ស្របពេលនោះដែរមេឃក៏ចាប់ផ្តើមងងឹតនិងធ្លាក់ភ្លៀងរលឹមស្រិចៗ ភ្លាមនោះក្មេងរងគ្រោះក៏ជិះម៉ូតូត្រឡប់មកផ្ទះវិញ លុះមកដល់ពាក់កណ្តាលផ្លូវក៏ស្រាប់តែមានរន្ទះបាញ់ផាំងបណ្តាលអោយត្រូវស្លាប់ភ្លាមៗតែម្តង។


ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះទៅពិនិត្យធ្វើកំណត់ហេតុរួចដឹកយកសាកសពមកតម្កល់ទុកនៅវត្តតាក្រីដើម្បីរងចាំសាច់ញាតិមកទទួលយករៀបចំធ្វើបុណ្យតាមប្រពៃណី៕


dd
Bottom Ad