ទាហានរុស្ស៊ី ៩នាក់ ដោះដូរជាមួយនឹងអភិបាលក្រុងម្នាក់របស់ប្រទេសអ៊ុយក្រែន


ត្រលប់ក្រោយ

23/03/22 13:39 PM

ចំនួនទស្សនា៖

377

ប្រភព៖

ភ្នំពេញ

ដោយ៖ ប្រសិទ្ធ


អ៊ុយក្រែន៖ គិតមកទល់នឹងពេលនេះការផ្ទុះសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន គឺមានរយៈពេល ២៦ ថ្ងៃមកហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT ដែលយើងទទួលបាននៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២ នេះ។


សារព័ត៌មានអន្តរជាតិដដែលបានឲ្យដឹងទៀតដែរថា ស្នងការសិទ្ធិមនុស្សនៃប្រទេសរុស្ស៊ី លោកស្រី តាន់យ៉ាណា ម៉ូស្កាល់កូវ៉ា កាលពីថ្ងៃចន្ទសប្ដាហ៍នេះ បានអោយដឹងថារុស្ស៊ី និងអ៊ុយក្រែន ទើបតែធ្វើការដោះដូរឈ្លើយសឹក ដោយទាហានរុស្ស៊ី ៩នាក់ និងអភិបាលក្រុងអ៊ុយក្រែនម្នាក់ ត្រូវបានដោះលេង។ លោកស្រីស្នងការសិទ្ធិមនុស្សបានប្រកាសអំពីដំណឹងខាងលើ កំទ្បុងពេលកិច្ចសម្ភាសន៍ជាមួយនឹងសារពត៌មាន RT។ លោកស្រីបាននិយាយយ៉ាងដូច្នេះថាការដោះដូរអ្នកទោសសង្រ្គាមត្រូវបានធ្វើឡើង ដោយទាហានរុស្ស៊ី ៩នាក់ ដោះដូចនឹងអភិបាលក្រុងអ៊ុយក្រែនម្នាក់។


គួររំលឹកផងដែរថា ថ្មីៗនេះអ៊ុយក្រែនបានប្រកាសថាមេទ័ពកំពូលកំពូល ៥នាក់ របស់រុស្ស៊ីត្រូវបានទាហានអ៊ុយក្រែនបាញ់សម្លាប់នៅក្នុងការបាញ់ប្រហារគ្នាទៅវិញទៅមក។ នឹងមានពលទាហានជាង ១ ម៉ឺននាក់ទៀតត្រូវបានស្លាប់ផងដែរ។ ចំណែកឯអ៊ុយក្រែនខ្លួនឯងឯនេះវិញ ក៏បានជម្លៀសប្រជាជនរបស់ខ្លួនជាង ៣លាននាក់ ទៅតាមបណ្ដាប្រទេសជិតខាង ហើយជនស៊ីវិលមួយចំនួនស្លាប់ដោយសារតែការផ្ទុះនូវសង្គ្រាមនេះ៕ 


dd
Bottom Ad