28/03/22 14:45 PM
បន្ទាយមានជ័យ៖ យ៉ាងហោចណាស់ក៏មានលំឋានប្រជាពលរដ្ឋចំនួន១៣៨ខ្នង រងនូវការខូចខាត ធ្ងន់ ស្រាល និងមនុស្សចំនួន០៦នាក់បានរងរបួសស្រាល(ស្រី)ក្នុងហេតុការណ៍មានភ្លៀងលាយឡំជាមួយខ្សល់កន្ត្រាក់បក់បោកយ៉ាងខ្លាំង នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ លើស្រុកចំនួន០៣ គឺ ស្រុកភ្នំស្រុក ថ្មពួកនិងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាល បានឲ្យដឹងថា៖នៅស្រុកភ្នំស្រុកយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ មានលំនៅឋានប្រជាពលរដ្ឋ នៅភូមិតេជោសន្តិភាព ស្ថិតនៅក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានរងការខូចខាតដោយខ្សល់កន្ត្រាក់ចំនួន១០៥ខ្នង ក្នុងខូចធ្ងន់ចំនួន៣៩ខ្នង (ធ្វើអំពីឈើចំនួន១៧ខ្នងនិងដែកចំនួន២២ខ្នង)និងសាលារៀន០១ខ្នង បង្កឲ្យមនុស្សចំនួន០៦នាក់(ស្រី)រងបួសស្រាល។ ស្រុកថ្មពួក ខូចខាតលំនៅឋានប្រជាពលរដ្ឋចំនួន២៥ខ្នង ក្នុយងខូចធ្ងន់ចំនួន០៣ខ្នង នៅក្នុងភូមិគោកកឋិន ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ស្រុកស្វាយចេក ចំនួន០៨ខ្នង ខូចខាតស្រាលនៅភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ប្រភពដដែលបានបញ្ជាក់ថា៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២២ កងកម្លាំងនគរបាល នៃស្រុកទាំង០៣ សហារជាមួយអាជ្ញធរមូលដ្ឋានបានចុះជួយរុះរើរៀបចំនិងជួសជុលលំនៅឋានប្រជាពលរដ្ឋឡើងវិញ ៕ ណុប-រក្សា