ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម៖ ប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ ផ្ដើមចេញពីគុណបំណាច់អតីតយុទ្ធជន


ត្រលប់ក្រោយ

29/03/22 11:38 AM

ចំនួនទស្សនា៖

245

ប្រភព៖

កំពង់ចាម

សម្រួលផ្សាយ៖SR276


កំពង់ចាម៖ ថ្លែងទៅកាន់សមាជិក សមាគមអតីតយុទ្ធជនក្នុងខេត្តកំពង់ចាម ចូលរួមប្រមាណជាង ២៥០នាក់ នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម ដែលធ្វើឡើង នៅសាលសន្និសីទសាលា ខេត្តកំពង់ចាម នារសៀលថ្ងៃ ទី២៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស -អនុប្រធានទី១ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ៖ «ប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ ផ្ដើមចេញពីគុណបំណាច់អតីតយុទ្ធជន» ។


ពិធីនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្ដម ជាអភិបាលរងខេត្ត ព្រមទាំង អ្នកពាក់ព័ន្ធជាច្រើនាក់ ផងដែរ ។

នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានពាំនាំនូវការផ្តាំផ្ញើ ការសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់អតីតយុទ្ធជន នៅក្នុងខេត្តកំពង់ចាមទាំងមូល ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានស្នើដល់មូលដ្ឋានត្រូវថែទាំ និងយកចិត្តទុកដាក់សុខទុក្ខជូនអតីតយុទ្ធជនឲ្យបានទាន់ពេលវេលា ព្រោះពួកគាត់បានចូលរួមពលី និងលះបង់ ដើម្បីជាតិច្រើនណាស់ ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្តថា ដោយឡែកថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនខេត្ត ត្រូវសហការជាមួយស្ថាប័នជំនាញ ធ្វើជាសេនាធិការឲ្យអភិបាលខេត្ត ធ្វើការគ្រប់គ្រងដីសម្បទានសង្គមកិច្ច ដែលរដ្ឋប្រគល់ឲ្យដើម្បីបែងចែកជាឡូត៍ នឹងស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា កសាងផ្ទះជូនបងប្អូនសមាជិកដែលអត់ដីអត់ផ្ទះ ។ ជាមួយនោះ ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ សមាគមគ្រប់ថ្នាក់ ធ្វើឲ្យការងារសមាគមមានសន្ទុះវិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ ឯកឧត្តមក៏បានណែនាំឲ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តការចុះសួរសុខទុក្ខ អតីតយុទ្ធជនដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងមានវិធានការជួយពួកគាត់ ពេលមានបញ្ហាឲ្យទាន់ពេលវេលា ដើម្បី ជាការដឹងគុណ និងជាការតបស្នងនូវគុណបំណាច់យ៉ាងធំធេង របស់អតីតយុទ្ធជន ចំពោះ ជាតិ មាតិភូមិ និងប្រជាជនកម្ពុជា ។


ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាសមាគមអតីតយុទ្ធជនកម្ពុជា ជួសមុខឱ្យបងប្អូនអតីតយុទ្ធជនទូទាំងខេត្ត បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគម និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខ របស់បងប្អូនអតីតយុទ្ធជន និងគ្រួសារ ជាពិសេស បាននាំយកវ៉ាក់សាំងបង្ការជម្ងឺកូវី១៩ មកចាក់ជូនពួកគាត់ ទាំងដូសមូលដ្ឋាន និងដូសជម្រុញ រហូតការពារបានពីជម្ងឺដ៏មហាប្រល័យនេះ នឹងបានរស់នៅ ជួបជុំក្រុមគ្រួសារ យ៉ាងមានសុភមង្គល ក្រោមម្លប់សុខសន្តិភាពសម័យ តេជោ សែន ផងដែរ ៕



dd
Bottom Ad