លោកជំទាវ ញ៉ែម សាខន សម្តេចក្រឡាហោម ស ខេង និង ឯកឧត្តម ស សុខា អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូចំនួន 683 នាក់ទូទាំងស្រុកឯកភ្នំ ខេត្តបាត់ដំបង


ត្រលប់ក្រោយ

29/03/22 12:25 PM

ចំនួនទស្សនា៖

333

ប្រភព៖

បាត់ដំបង

បាត់ដំបង៖ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ លោកជំទាវ ញ៉ែម សាខន សម្តេចក្រឡាហោម ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៍ និង ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូចំនួន ៦៨៣ នាក់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។   


នៅក្នុងសុន្ទកថាស្វាគមន៍របស់លោក ម៉ិល សុផល អភិបាលនៃគណះអភិបាលស្រុកឯកភ្នំបានបញ្ជាក់ថា៖ នៅទូទាំងស្រុកឯកភ្នំ មានវិទ្យាល័យចំនួន ០១ មានអគារសិក្សាចំនួន ០៩ ខ្នង មានសិស្សចំនួន ១៥២៦ នាក់ ស្រី ៨៤៩នាក់ អនុវិទ្យាល័យចំនួន ០៧ អគារសិក្សាចំនួន ១៦ ខ្នង មានសិស្សចំនួន ១៩៤៩ នាក់ ស្រី ១០៤០ នាក់ សាលាបឋមសិក្សាចំនួន ៣៧ មានអគារសិក្សាចំនួន ១០៣ ខ្នង សិស្សចំនួន ៩២៦៥ នាក់ ស្រី ៤៤៩៨ នាក់ និងមានមតេ្តយ្យសិក្សាដាច់ដោយឡែកចំនួន ០២ អគារចំនួន ០៣ ខ្នង មានសិស្សចំនួន ៩០៧ នាក់ ស្រី ៤៨២ នាក់ គ្រូបង្រៀនសរុបចំនួន ៦៨៣ នាក់ ស្រី ៤០៩ នាក់ក្នុងនោះគ្រូបង្រៀនមានក្របខណ្ឌសរុបចំនួន ៦២៤ នាក់ ស្រី ៣៦៨ នាក់គ្រូកិច្ចសន្យាសរុប ៥០ នាក់ ស្រី ៣៧ នាក់ គ្រូអប់រំក្រៅប្រព័ន្ធ ចំនួន ៩ នាក់ ស្រី ៥ នាក់ ។


អញ្ជើញមានប្រសាស៍សំណេះសំណាលក្នុងពិធីនេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសំដែងនូវការកោតសសើរនិងវាយតំលៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់លោកគ្រូ អ្នកគ្រូទាំងអស់ដែលកន្លងមកបានខិតខំបំពេញនូវតួនាទីជាម្តាយទី២ ជូនប្អូនៗយុវជន និង យុវនារីទាំងអស់ក្នុងការអប់រំ បណ្តុះបណ្តាលនិងបង្ហាត់បង្រៀនប្អូនៗអោយក្លាយជា កូនល្អ សិស្សល្អ និង ជាសិស្សពូកែដែលប្រកបដោយសមត្ថភាពហើយទទួលបានជ័យលាភី ជាសិស្សនិទេ្ទស A បានជាច្រើនរូបទៀតផង ។ នេះជាស្នាដៃដ៏មានសារសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយទេពកោសល្យសំរាប់ជាទំពាំងស្នងឬស្សី ដ៍ល្អ រួមគ្នាទ្រទ្រង់និងលើកស្ទួយសង្គមជាតិយើងនាពេលអនាគតបន្តទៀតក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ នៃសង្គមជាតិយើង ។


ទន្ទឹមនេះឯកឧត្តមរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡាក៏បានជំរុញអោយមន្ទីរអប់រំយុវជនខេត្ត មន្ទីរអប់រំ យុវជន និង កីឡាស្រុកឯកភ្នំ ក៏ដូចជាលោកនាយកសាលា ព្រមទាំងលោកគ្រូ អ្នកគ្រូត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការពង្រឹងលើមុខវិជ្ជាកីឡាផងដែរ ដើម្បីបង្កើនសមត្ថភាពផ្លូវកាយ ពិសេសសំរាប់ប្អូនៗយុវជនយើងក្នុងការត្រៀមប្រកួតកីឡាថ្នាក់ជាតិ និងការប្រកួតថ្នាក់អន្តរជាតិ ដែលកម្ពុជានិងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម ដែលនឹងត្រូវរៀបចំឡើងក្នុងឆ្នាំ ២០២៣ នាពេលខាងមុខ ។


សំខាន់ជាងនេះទៅទៀតព្រមជាមួយនិងការយកចិត្តទុកដាក់ចំពោះការរៀន និង បង្រៀនតាមកម្មវិធីកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូទាំងអស់ក៏ត្រូវខិតខំធ្វើបច្ចុប្បន្នភាពការសិក្សាអោយបានច្បាស់លាស់ ដើម្បីបញ្ជាក់ថាតើពីមួយឆ្នាំទៅមួយឆ្នាំសិស្សរបស់យើងពូកែមុខវិជ្ជាអ្វីជាងគេ? ដើម្បីសំរួលក្នុងការតម្រង់ទិសដៅនៃការសិក្សាជំនាញនាពេលបន្ទាប់សំរាប់បញ្ជូនប្អូនៗទៅសាលាជំនាន់ថ្មីគឺធ្វើការបណ្តុះបណ្តាលអោយចំគោលដៅតែម្តង ។


គួរបញ្ជាក់ដែរថា ក្នុងពិធីសំណេះសំណាលនេះឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាក៏បានឧបត្ថម្ភថវិកាជូនលោកគ្រូ អ្នកគ្រូទាំង ៦៨៣ នាក់ដោយក្នុងម្នាក់ៗទទួលបានថវិការចំនួន ៤ម៉ឺនរៀលផងដែរ។



dd
Bottom Ad