លោកជំទាវ ញ៉ែម សាខន ភរិយា សម្តេចក្រឡាហោម ចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន ៥២២គ្រួសារ នៅស្រុកឯកភ្នំ


ត្រលប់ក្រោយ

30/03/22 10:53 AM

ចំនួនទស្សនា៖

282

ប្រភព៖

បាត់ដំបង

ដោយ៖SR276


បាត់ដំបង៖ ថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ លោកជំទាវ ញ៉ែម សាខន សម្តេចក្រឡា ហោម ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និង ចែកអំណោយជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកចំនួន ៥២២គ្រួសារ នៅស្រុកឯកភ្នំ។


ឯកឧត្តម ស សុខា បានមានប្រសាន៍ថា ក្នុងនាមសម្តេចក្រឡាហោម និងលោកជំទាវ សូមឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន រួមគ្នាអនុវត្តគោលការ៥ចំណុច ដែលរួមមាន៖


ទី១. សូមបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ តាមរយៈការអនុវត្តរាល់វិធានការចាំបាច់នានា ដែលក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរបានណែនាំ ដោយចាប់ផ្តើមពីការការពារខ្លួនឯង សមាជិកគ្រួសារ កុំឱ្យឆ្លងជំងឺនេះ និងទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស តាមដំណាក់កាលដែលរាជរដ្ឋាភិបាលផ្តល់ជូន ។


ទី២. បន្តស្វែងរកកិច្ចអន្តរាគមន៍ពីសំណាក់អាជ្ញាធរមូលដ្ឋាន ឱ្យបានទាន់ពេលវេលា ក្នុងករណីមានតម្រូវការចាំ បាច់នានា ដើម្បីអាជ្ញាធរដោះស្រាយ ឬក៏ចាត់បញ្ជូន ក៏ដូចជាមានសំណើមកកាន់ថ្នាក់លើបន្ត ។


ទី៣. សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការដាំដុះដំណាំផ្សេងៗ ចិញ្ចឹមសត្វ និងអនុវត្តកម្មវិធីវារីវប្បកម្ម ដើម្បីលើកកម្ពស់ជីវភាព និងសម្រាលដល់ការលំបា កក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។


ទី៤. សូមអាជ្ញាធរមូលដ្ឋាន បន្តខិតខំប្រឹងប្រែងតាមដានរាល់ស្ថានភាពជីវភាពរបស់ប្រជាពល រដ្ឋ ដោយកំណត់មុខសញ្ញាជនរងគ្រោះ និងជនងាយរងគ្រោះក្នុងបរិការណ៍ នៃវិបត្តិកូវីដ-១៩ ឱ្យបាន ដើម្បីងាយស្រួលក្នុងការត្រៀមលក្ខ ណៈជួយអន្តរាគមន៍បានទាន់ពេលវេលា។ ពោលគឺមិនត្រូវទុកពលរដ្ឋណាម្នាក់ ដែលមានបញ្ហាឱ្យនៅរងាឯកា ដោយយើងមិនបានដឹងនោះទេ ពិសេសមិនត្រូវឱ្យមានការរើសអើងកើតឡើងឡើយ ។


ទី៥. សូមអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដោយអនុលោមទៅតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ ។


នាឱកាសនោះផងដែរ លោកជំទាវ ញ៉ែម សាខន ស ខេង និង ឯកឧត្តម ស សុខា ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លា របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង ចែកជួនដល់ប្រជាពលរដ្ឋជួបការលំបាកចំនួន ៥២២គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខកំប៉ុង១យួរ, ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវ២យួរ, អំបិល២គីឡូក្រាម, ទឹកបរិសុទ្ធ២កេស, ម៉ាស១ប្រអប់, ខោអាវកីឡា១កំប្លេ, និងថវិកាចំនួន ២ម៉ឺនរៀល ៕

ប្រភព៖ក្រសួងព័ត៌មាន



dd
Bottom Ad