នាយកដ្ឋានសុវត្ថិភាពចរាចរណ៍នៃក្រសួងសាធារណការនិងដឹកជញ្ជូនបើកវគ្គបណ្ដុះបណ្ដាលស្ដីពី "ប្រព័ន្ធគ្រប់គ្រងពិន័យអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនិងការដកពិន្ទុលើប័ណ្ណបើកបរ "


ត្រលប់ក្រោយ

01/04/22 10:43 AM

ចំនួនទស្សនា៖

403

ប្រភព៖

សៀមរាប

ដោយ៖SR276


សៀមរាប ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី " ប្រព័ន្ធគ្រប់គ្រងពិន័យអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនិងការដកពិន្ទុលើប័ណ្ណបើកបរ " ដល់មន្រ្ដីនគរបាលចរាចរណ៍នៃស្នងការនគរបាលជាតិដែលមកពីបណ្ដាខេត្តចំនួន៩ ស្មេីនឹង ១០៤នាក់ ស្រី ០៦នាក់ រួមមាន៖ សៀមរាប បាត់ដំបង កំពង់ធំ កំពងឆ្នាំង បន្ទាយមានជ័យ ពោធិសាត់ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ។


ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ព្រំ វ៉ាន់ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍នៃក្រសួងសាធារណការ និងដឹកជញ្ជូន លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប លោកស្រីវរសេនីយ៍ទោ លឹម សុជា អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកគ្រូឧទ្ទេសនាម និងលោកនាយ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកផងដែរ ។


លោក ព្រំ វ៉ាន់ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា៖ ដោយមេីលឃើញគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមខ្លាំង និងកេីនឡេីងគួរឲ្យព្រួយបារម្ភ ទេីបយើងសម្រេចបេីកវគ្គបណ្តុះបណ្តាលនេះដេីម្បីពង្រឹងសមត្ថភាពសមត្ថកិច្ចជំនាញក្នុងការគ្រប់គ្រង តាមដាន និងអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធិភាពជាងមុន ក្នុងគោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគបាលជាតិ



dd
Bottom Ad