ឆេះខ្ទេច! អុចធូបសែនព្រេនមិនប្រយ័ត្នបណ្តាលឲ្យឆាបឆេះផ្ទះអស់សល់តែផេះ និងរងរបួសម្ចាស់ផ្ទះយ៉ាងធន់ធ្ងរ នៅស្រុកកំពង់រោទិ៍


ត្រលប់ក្រោយ

05/04/22 11:25 AM

ចំនួនទស្សនា៖

257

ប្រភព៖

ស្វាយរៀង

ដោយ៖SR276


ខេត្តស្វាយរៀង៖ ករណីផ្ទះមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះស្ទើទាំងស្រុង ខណៈដែលម្ចាស់ផ្ទះអុចធូបសែនព្រេនបណ្តាលឲ្យឆាបឆេះផ្ទះ និងបង្កអោយម្នាស់ផ្ទះរងរបួសធ្ងន់ រលាករលួយពេញដងខ្លួនដោយអំណាចនៃព្រះអគ្គី។ ករណីអគ្គីភ័យនេះបានកើតឡើងនៅ វេលាម៉ោង៣រសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅភូមិត្រពាំងកំពិស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។


យោងតាមសមត្ថកិច្ចបានអោយដឹងថា: មានករណីអគ្គីភ័យឆាបឆេះផ្ទះមួយខ្នងដែលមានទទឹង៦ម៉ែត្រ បណ្ដោយ៨ម៉ែត្រ កម្ពស់៥ម៉ែត្រសសរបេតុង ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី។ ត្រូវបានភ្លើងឆេះសម្ភារៈខូចខាតរួមមាន÷ ស្រូវ១៧បេ ប្រាក់រៀល ៧០០,០០០ រៀល ទូរសព្ទ១គ្រឿង សំបុត្រកំណើត សៀវភៅគ្រួសារ បណ្ណ័ចាក់វ៉ាក់សាំង ប្លង់ដី និង សម្លៀកបំពាក់មួយចំនួនធំ។

ក្រោយពីទទួលបានព័ត៌មានភ្លាមៗសមត្ថកិច្ចស្រុកកំពង់រោទិ៍ បានចេញរថយន្តពន្លត់អគ្គីភ័យដើម្បីជួយដពន្លត់ប៉ុន្តែចំណុចកើតហេតុ រថយន្តពន្លត់អគ្គីភ័យមិនអាចចូលទៅជួយពន្លត់បានដោយសារផ្លូវតូចចូលមិនរួច។


ចំណែកម្ចាស់ផ្ទះដែលរងគ្រោះមានឈ្មោះ អុំ ទឹត ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរកសិករ បានរងរបួសព្រោះត្រូវភ្លើងឆេះរលាកខ្លួនទាំងស្រុង។

បច្ចុប្បន្នជនរងគ្រោះត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកប្រសូត្រ ដើម្បីធ្វើការសង្គ្រោះ ៕ 




dd
Bottom Ad