បងប្អូនប្រជាពលរដ្ឋនៅក្រុងបាវិតមួយចំនួននាំគ្នាដកផ្សិតលក់ ដើម្បីបង្កើនចំណូលបន្ថែមផ្គត់ផ្គង់ក្នុងជីវភាព


ត្រលប់ក្រោយ

07/04/22 10:56 AM

ចំនួនទស្សនា៖

656

ប្រភព៖

ស្វាយរៀង

ដោយ:PK 

(ខេត្តស្វាយរៀង)៖ ដោយធាតុអាកាសមានការប្រែប្រួលបណ្តាលឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ស្ទើគ្រប់ទីកន្លែង នៅក្នុងភូមិសាស្ត្រទឹកដីខេត្តស្វាយរៀង ប៉ុន្មានថ្ងៃកន្លងទៅនេះ ចាប់ពីចុងខែមីនា និងដើមខែមេសា ឆ្នាំ២០២២នេះ គេឃើញមានប្រជាពលរដ្ឋបាននាំគ្នាទៅដកផ្សិត (ផ្សិតផ្ចាក់) យកទៅលក់ ខណៈដែលពួកគាត់ទំនេរពីការងារ។


បើតាមអ្នកលក់ផ្សិត ជាប់ដងផ្លូវជាតិលេខ១ បានប្រាប់ឲ្យដឹងថា៖ ក្រោយពីពួកគាត់បានសម្រាក់ពីការងារ (ពោលគឺថ្ងៃដែលឈប់សម្រាក់) ពួកគាត់បាននាំគ្នាដើរដកផ្សិតផ្ជាក់នៅក្នុងព្រៃ ដែលសំបូរទៅដោយដើមផ្ជាក់ ដែលមានចម្ងាយពីផ្ទះប្រហែលពី៣ ទៅ៥គីឡូម៉ែត្រ។ ហើយក្នុងការដើរដកផ្សិតផ្ជាក់នេះ ក្នុងក្រុមគ្រួសារមាន៣ទៅ៤នាក់ ក្នុងមួយថ្ងៃ អាចដកផ្សិតបានចាប់ពី៥ទៅ៧គីឡូក្រាម ហើយបើដើរដកផ្សិតចំកន្លែងណាដែលសំបូរផ្សិតដុះច្រើននោះអាចដកបានច្រើនជាងនេះទៅទៀត។


អ្នកលក់ផ្សិតបានបន្តទៀតថា៖ ដោយពលរដ្ឋខ្មែរយើងចូលបរិភោគផ្សិតផ្ជាក់ជាពិសេសអ្នកស្រុកស្វាយរៀងយើងតែម្តង ហើយផ្សិតផ្ជាក់គេអាចយកធ្វើមុខម្ហូបបានច្រើនមុខណាស់ដូចជា ស្លរម្សៅ ឆាជាមួយសាច់គោ-សាច់ជ្រូក-សាច់មាន់ និងខ.សាច់ជាដើម ដោយមានរស់ជាតិល្វីងតិចៗ។ ចំពោះផ្សិតផ្ជាក់នេះគេអាចយកទៅហាលអោយស្ងួតទុកលក់ គឺមានតម្លៃថ្លៃជាងផ្សិតស្រស់ និងទុកបានយូរ។


ហើយផ្សិតផ្ជាក់នេះផងដែរអាចលក់បានក្នុង១គីឡូ ចាប់ពី២,០០០០៛មទៅ២៥,០០០៛ បើដាក់ការ៉ូជ័រក្នុងមួយការ៉ូចាប់ពី៥,០០០៛ ទៅ៦,០០០៛ ហើយមិនបាច់យកទៅលក់នៅទីផ្សារនោះទេ គឺដាក់លក់នៅខាងមុខជាប់ផ្លូវជាតិលេខ១ ដោយមានអ្នកធ្វើដំណើរឆ្លងកាត់ចូលមកទិញជាហូរហែរផងដែរ៕




dd
Bottom Ad