07/04/22 13:35 PM
ព្រះសីហនុ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦ កើត ខែ ចេត្រ ឆ្នាំ ឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ០៧ ខែ មេសា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពី «ថវិកាកម្មវិធី និងការត្រៀមរៀបចំថវិកាកម្មវិធីតាមប្រព័ន្ធសមិទ្ធកម្ម» របស់ក្រសួងមហាផ្ទៃ ផ្នែកសន្តិសុខសាធារណៈ ដែលមានរយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី ៧-៨ ខែ មេសា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ អង្គភាពជំនាញពាក់ព័ន្ធ និងមន្រ្តីជំនាញជាច្រើនរូបទៀត។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានសហការគ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំសិក្ខាសាលានេះឡើង ដើម្បីចូលរួមអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឲ្យកាន់តែទទួលបានភាពជោគជ័យនៅក្នុងឆ្នាំ២០២២នេះផងដែរ៕