សៀមរាបសង្ក្រាន្ត បានរៀបចំរួចរាល់សម្រាប់ស្វាគមន៍ភ្ញៀវជាតិ-អន្តរជាតិ ចាប់ពីថ្ងៃទី១២ ដល់ ១៦ ខែមេសា ឆ្នាំ២០២២


ត្រលប់ក្រោយ

12/04/22 11:39 AM

ចំនួនទស្សនា៖

458

ប្រភព៖

សៀមរាប

សៀមរាប៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបបានសហការជាមួយរដ្ឋបាលខេត្តសៀមរាបរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២២ ដែលមានពីរទីតាំងធំៗ។ គិតមកត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ ទីតាំងទាំងពីរបានរៀបចំរួចរាល់ជាស្ថាបពរដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ អន្តរជាតិខាងមុខនេះ។  


សូមបញ្ជាក់ផងដែរថាទីតាំងទាំងពីរមានកម្មវិធីដូចខាងក្រោម ៖-ក្នុងក្រុងមាន៖ កម្មវិធីជិះទូកកម្សាន្ត ពិព័រណ៍ម្ហូបអាហារ ផ្សារបណ្តែតទឹក តន្រ្តីស្គរដៃ ការសម្តែងសិល្បៈនៅលើផែទឹក ការប្រណាំងទូក ការប្រកួតកីឡាប្រដាល់ បណ្តែតគោម និងការប្រគុំតន្រ្តីខ្នាតយក្សបីកន្លែង និងការប្រកួតវាយកូនគោលសៀមរាបសង្ក្រាន្ត២០២២។ -ប្រាសាទចៅសាយទេវតាមានពិធីបួងសួងសុំសេចក្តីសុខ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីពូនភ្នំខ្សាច់ ភូមិខ្ញុំ លេងល្បែងប្រជាប្រិយ ល្ខោនបាសាក់ និងស្រង់ព្រះ។




dd
Bottom Ad