ឡានក្រុងរបស់ក្រុមហ៊ុន វីរះប៊ុនថាំ បានបែកកង់ បណ្តាលឲ្យក្រឡាប់ឆេះម៉ត់ ចំណែកមនុស្ស ៧នាក់របួស


ត្រលប់ក្រោយ

22/04/22 11:49 AM

ចំនួនទស្សនា៖

398

ប្រភព៖

ព្រៃវែង

ដោយ៖សារ៉ន276


ព្រៃវែង៖ នៅវេលាម៉ោង៣និង៥នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិក្រសាំងគយ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លើផ្លូវជាតិលេខ៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តក្រឡាប់បណ្តាលឲ្យឆេះខ្ទេចម៉ត់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នោះជារថយន្តក្រុងដឹកទំនិញរបស់ក្រុមហ៊ុន វីរះប៊ុនថាំ ដែលពាក់ស្លាកលេខភ្នំពេញ 3D-8981 បានដឹកអីវ៉ាន់បញ្ញើ និងម៉ូតូចំនួន៤គ្រឿង។

ឧបទ្ទវហេតុនេះ មានមនុស្សសរុប៧នាក់ទទួលរបួសស្រាល។ រថយន្តបានបើកបរពី លិចទៅកើត ដល់ចំណុចកើតហេតុខាងលើបានបែកកង់ក្រឡាប់ ធ្លាក់ផ្លូវទៅខាងស្តាំដៃ បណ្តាលឲ្យយឆេះ។

ទោះបីជាយ៉ាងណាក្រុមរថយន្តបង្កាពន្លត់អគ្គីភ័យបានជួយអន្តរាគមន៍ពន្លត់អស់ទឹកចំនួន៤រថយន្ត ក្នុងនោះរថយន្តស្រុកស្វាយអន្ទរចំនួន២គ្រឿងនិងរថយន្តស្រុកកំចាយមារចំនួន២គ្រឿង៕



dd
Bottom Ad