អាសូណាស់! ករណីផ្ទុះឆេះធុងហ្គាស់លាន់ដូចគ្រាប់បែកឆក់យកជីវិតមនុស្សម្នាក់យ៉ាងអាណោចអាធ័ម នៅស្រុកកំពង់រោទិ៍


ត្រលប់ក្រោយ

25/04/22 14:21 PM

ចំនួនទស្សនា៖

289

ប្រភព៖

ស្វាយរៀង
(ខេត្តស្វាយរៀង)៖ បុរសម្នាក់បានស្លាប់នៅក្នុងអណ្តាតភ្លើងយ៉ាងអាណោចអាធ័ម ខណៈដែលកំពុងតែបញ្ចូលហ្គាស់ចូលកំប៉ុងបណ្តាលឲ្យផ្ទុះឆាបឆេះផ្ទះ និងខ្លួនឯង ករណីអគ្គីភ័យនេះបានកឡើងនៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅភូមិព្រះពន្លា ឃុំ ព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ 

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖ ម្ចាស់ផ្ទះដែលក្នុងហេតុការណ៍នេះមានឈ្មោះ សោម ចិន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបញ្ចូល និងដូរហ្គាស់ មានទីលំនៅកន្លែងកើតហេតុខាងលើ (ស្លាប់នៅក្នុងផ្ទះ)។



ប្រភពបានបន្តទៀតថា៖ នៅមុនពេលកើតហេតុបុរសខាងលើបានយកកំប៉ុងហ្គាស់មកបញ្ចូលដូចសព្វមួយដង ប៉ុន្តែមិនដឹងថាថ្ងៃនេះកំប៉ុងហ្គាស់ខូច ឬចាស់នោះទេ បានបណ្តាលឲ្យផ្ទុះឆាបឆេះផ្ទះ និងខ្លួនឯងស្លាប់ក្នុងផ្ទះយ៉ាងអាណោចអាធ័មដូច្នេះ។


ចំពោះសម្ភារដែលខូចខាតរួមមាន÷

១.ផ្ទះមួយខ្នងទំហំ ៧មx៦ម សង់អំពីរឈើប្រក់សង្ខ័សី ជញ្ជាំសង្ខ័សីខូចខាតទាំងស្រុង។

២.ម៉ូតូ និងរឺម៉កសណ្តោង ចំនួន០១គ្រឿង។

៣.ហ្គាស់ធុងធំ ចំនួន១១ធុង។

៤.ហ្គាស់កំប៉ុងតូច ចំនួន៨០កំប៉ុង និងសម្ភារប្រើប្រាស់មួយចំនួនទៀត។


បច្ចុប្បន្នសពប្រគាល់ឲ្យក្រុមគ្រួសាធ្វើបុណ្យតាមប្រពៃណី ៕ ដោយ:PK




dd
Bottom Ad