ប្រជាពលរដ្ឋប្រទះឃើញកូនផ្សោតញី១ក្បាលស្លាប់អណ្តែតក្នុងទឹកទន្លេមេគង្គក្រចេះ ត្រង់ចំនុចអន្លងផ្សោតកាំពី


ត្រលប់ក្រោយ

02/05/22 09:59 AM

ចំនួនទស្សនា៖

691

ប្រភព៖

ក្រចេះ

ក្រចេះ៖ កូនផ្សោត ១ក្បាល ត្រូវបានប្រជាពលរដ្ឋប្រទះឃើញងាប់អណ្តែតក្នុងទន្លេមេគង្គ នៅចំនុចស្រះត្រពាំងខាងលើអន្លង់កាំពីប្រហែល ១០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ 


លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានឲ្យដឹងថា កូនផ្សោតញីដែលងាប់នេះ ទើបនឹងកើតបានអាយុ ចន្លោះពី ៧ ទៅ ១០ថ្ងៃ ប៉ុណ្ណោះ មានទំងន់ ១៣គីឡូក្រាម។ ការងាប់កូនផ្សោតខាងលើ បើយោងតាមការពិនិត្យជាក់ស្ដែងគឺពុំមានមានស្លាក់ស្នាមជាប់មងឬរងរបួសអ្វីដែលគួរឲ្យគត់សំគាល់នោះឡើយ ។


លោកនាយខណ្ឌ បានបន្តទៀតថា យោងតាមបច្ចេកទេសរបស់អង្កការ WWF កូនផ្សោត ១ក្បាលនេះ ទំនងជាងាប់បណ្ដាលមកពីចរិកបំពានរបស់ផ្សោតឈ្មោល ព្រោះថា ជារើយៗយោងតាមក្រិតក្រមធម្មជាតិរបស់សត្វផ្សោត នៅពេលដែលកូនផ្សោតកើតមកម្ដងៗសត្វផ្សោតឈ្មោលតែងតែច្រណែនខាំបោក ហើយបើពុំមានការជួយអន្តរាគមន៍ពីឆ្មាំទន្លេទេ កូនផ្សោតទាំងនោះនិងមានគ្រោះថ្នាក់ជាពុំខាន។


ទោះជាយ៉ាងណា ករណីកូនផ្សោតងាប់ខាងលើនេះ ត្រូវបានជំនាញរដ្ឋបាលជលផល អះអាងជំហ៊ានដំបូង ក៏ប៉ុន្តែលទ្ធផលយ៉ាងណា អង្គការ wwf បានយកកូនផ្សោតទៅរក្សាទុក្ខនៅទីស្នាក់ការរបស់ខ្លួនដើម្បីធ្វើកោសល្យវិច្ច័យរកមូលហេតុបន្ត។


គួរបញ្ជាក់ផងដែរថា ក្រុមសិក្សាស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF ទើបតែប្រទះឃើញកូនផ្សោតមួយក្បាលដែលទើបនឹងកើតហែលជាមួយហ្វូងផ្សោតពេញចំនួនប្រមាណពី៨ក្បាលទៅ១០ក្បាល នៅក្នុងអន្លង់កាំពី ខេត្តក្រចេះ កាលថ្ងៃទី២២ ខែ មេសា ឆ្នាំ២០២២។ កូនផ្សោតនេះគឺជាកូនផ្សោតទីពីរដែលក្រុមស្រាវជ្រាវបានកត់ត្រាក្នុងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ។




dd
Bottom Ad