ឯកឧត្ដមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញជាអធិបតីក្នុងវេទិកាសាធាណៈស្តីពី​ភូមិ​-ឃុំ-សង្កាត់​មានសុវត្ថិភាពនិងបញ្ហាប្រឈមនានា


ត្រលប់ក្រោយ

02/05/22 15:46 PM

ចំនួនទស្សនា៖

304

ប្រភព៖

បាត់ដំបង

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯកភ្នំ ខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីវេទិកាសាធារណៈ ដើម្បីតាមដានការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងចូលរួមដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ក្នុងឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង នាព្រឹថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២។ 


ពិធីនេះ បានប្រារព្ធនៅក្នុងបរិវេណវត្តព្នៅ ដែលសមាសភាពចូលរួមចំនួន ២៤៤ នាក់ ។

សូមបញ្ជាក់ជូនថា ក្រោយពីបានដោះស្រាយនូវបញ្ហាប្រឈមរួចមក បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំសំរោងក្នុងបានទទួលយកដំណោះស្រាយប្រកបដោយក្តីរីករាយ ព្រមទាំងសូមថ្លែងអំណរគុណដល់ក្រុមការងារ និងសូមឲ្យក្រុមការងារបន្តជួយដល់ប្រជាពលរដ្ឋបន្តទៀត ។


dd
Bottom Ad