កម្ពុជាទទួលបានចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គររយៈពេល៤ខែឆ្នាំ២០២២មានចំនួនជាង១លានដុល្លារ


ត្រលប់ក្រោយ

03/05/22 11:38 AM

ចំនួនទស្សនា៖

214

ប្រភព៖

សៀមរាប

សម្រួលផ្សាយ៖សារ៉ន276


សៀមរាប៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចំនួនភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់ បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ រយៈពេល ៤ខែ ក្នុងឆ្នាំ២០២២ នេះចំនួនភ្ញៀវដែលបានទិញបណ្ណចូលទស្សនា មានចំនួន ៣៣,២០៥នាក់ និងចំណូលសរុបទទួលបាន ១៣៥,២៦១៥ដុល្លារ ។

ដោយឡែក នៅក្នុងខែមេសា ឆ្នាំ២០២២ ចំនួនភ្ញៀវដែលបានទិញបណ្ណចូលទស្សនាមានចំនួន ១៣,៣៦៥នាក់ និងចំណូល

ដែលទទួលបានសរុប ៥៣៧,០៤០ដុល្លារ ។

គួរបញ្ជាក់ដែរថា ថវិកាដែលទទួលបានពីការចូលទស្សនារបស់ភ្ញៀវទេសចរនេះ រាជរដ្ឋាភិបាលកម្ពុជាបានឧបត្ថម្ភជាថវិកាទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ចំនួន ៦៦,៤១០ដុល្លារ ផងដែរ ក្នុងរយៈពេល ៤ខែនៃឆ្នាំ២០២២នេះ៕



dd
Bottom Ad