អភិបាលខេត្តត្បូងឃ្មុំ បន្តចុះសំណេះសួរសុខទុក្ខពលរដ្ឋតាមឃុំ ក្នុងមូលដ្ឋានស្រុកអូររាំងឳ និងចុះលើកទឹកចិត្តក្រុមគ្រូពេទ្យកំពុងចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនប្រជាជន


ត្រលប់ក្រោយ

05/05/22 17:49 PM

ចំនួនទស្សនា៖

380

ប្រភព៖

ត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ ដើម្បីទទួលដំណឹងពីសុខទុក្ខពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែច្បាស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃ០៥ ខែឧសភា ឆ្នាំ២០២២នេះ បន្តដឹកនាំអភិបាលរងខេត្ត និងក្រុមការងារចុះសំណេះសំណាលសួរសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងឃុំអំពិលតាពក និងក្រុមគ្រូពេទ្យបំពេញការងារចាក់វ៉ាក់សាំងជូនពលរដ្ឋ នៅមណ្ឌលសុខភាពអំពិលតាពក ស្ថិតក្នុងឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ 



 ថ៊៊នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបន្តគាំទ្រ និងផ្ដល់ការជឿជាក់មកលើដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ដែលតែងតែខិតខំលះបង់កំលាំងកាយចិត្តតស៊ូនាំយកសន្តិភាព ថែរក្សាសន្តិភាព និងបន្តអភិវឌ្ឍន៍រីកចម្រើនរហូតដល់សព្វថ្ងៃនេះ ជាបន្តទៀត នៅក្នុងការដឹកនាំរាជរដ្ឋាភិបាល ដោយត្រូវទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី ៥ មិថុនា ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។



ឯកឧត្តមបណ្ឌិត បានសម្ដែងនូវការកោតសរសើរ និងអំណរគុណជូនចំពោះក្រុមប្រឹក្សាឃុំ នៅក្នុងស្រុកអូរាំងឪទាំងមូល ដែលបានយកចិត្តទុកដាក់យកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បានចូលរួមបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ រួមគ្នាសម្រេចបាននូវលទ្ធផលដ៏ល្អ ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ ក្នុងអាណត្តីទី៤កន្លងមក ទទួលបានលទ្ធផលការងារល្អប្រសើរ ដែលទទួលបានការគាំទ្រពេញចិត្តពីប្រជាជន សប្បាយរីករាយនឹងសមិទ្ធផលថ្មីៗជាច្រើន និងមានជីវភាពរស់នៅកាន់តែប្រសើរ។


បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានលើកឡើងពីយុទ្ធសាស្ត្រស្រោចវ៉ាក់សាំងបានយ៉ាងល្អ របស់សម្តេចតេជោ ដែលធ្វើឲ្យកម្ពុជាជោគជ័យលើការងារប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ បើប្រៀបធៀបទៅនឹងប្រទេសមួយចំនួនធំ។



ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានបន្តអំពាវនាវឲ្យពលរដ្ឋ និងអាណាព្យាបាលទាំងអស់ សូមនាំកុមារអាយុចាប់ពី០៣ឆ្នាំ រហូតដល់មនុស្សចាស់ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី០១ ក៏ដូចជាដូសជំរុញ សូមមកចាក់ដោយឥតគិតថ្លៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺនេះ ដែលនឹងប៉ះពាល់ដល់សេដ្ឋកិច្ច និងអាយុជីវិតខ្លួន ក្រុមគ្រួសារ និងសហគមន៍យើង។



ចប់ប្រសាសន៍សំណេះសំណាលឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹងនាំក្រុមការងារខេត្ត បន្តចុះជួបសំណេះសំណាល លើកទឹកចិត្តជាមួយក្រុមគ្រូពេទ្យរបស់សហភាពសហព័ន្ធយុវជនកម្ពុជា មកបំពេញការងារចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាជន នៅមណ្ឌលសុខភាពអំពិលតាពកផងដែរ៕



dd
Bottom Ad