សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាបងទី ១ មិនអាចដឹងភ្លាមៗបានទេ នៅពេលដែលបងទី ២ទៅដោយមិនបានលា


ត្រលប់ក្រោយ

09/05/22 11:10 AM

ចំនួនទស្សនា៖

241

ប្រភព៖

កំពង់ចាម


សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានសេចក្ដីសោកស្ដាយជាទីបំផុតនៅពេលដែលបងប្រុសទី ២ របស់សម្ដេចទទួលមរណភាពដោយរោគាពាធនិងដោយមិនបានលាគ្នាសូម្បីតែមួយម៉ាត់។ ទោះបីសម្ដេចទៅទាន់ដង្ហើមចុងក្រោយក៏ដោយប៉ុន្តែនៅតែបន្ដអាចលាគ្នាបានដដែល។ និងបានបញ្ជាក់ទៀតផងដែរថា អ្វីដែលសោកស្ដាយបំផុតនោះគឺបងទីមួយមិនទាន់បានដឹងថាបងទី ២ ទៅដោយមិនបានលាគឺទៅជារៀងរហូតមិនអាចវិលត្រឡប់ក្រោយបាននោះទេ។

បើយោងតាមបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២២ ដែលយើងទទួលបាននាពេលនេះ បានបង្ហាញនូវសំណេរដ៏សោកសៅបំផុតសម្រាប់សម្ដេចផ្ទាល់ ដោយសំណេរនោះមានអត្ថន័យនិងខ្លឹមសារថា៖ ព្រឹកថ្ងៃស្អែក ៩ ឧសភា ២០២២ ដល់ពេលកំណត់ដែលបងប្រុសទីពីរនឹងត្រូវបានបញ្ចុះទៅក្នុងព្រះធរណី ដែលជាកន្លែងសម្រាកចុងក្រោយរបស់គាត់។ បងប្អូនយើងបែកគ្នាដោយមិនបានលាគ្នា និងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់ទោះបីជាខ្ញុំបានមកទាន់ដណ្ហើមចុងក្រោយរបស់គាត់ស្រែកហៅគាត់យកដៃទាញអង្រួនជើងរបស់គាត់ តែមិនមានលទ្ធផល ក្រៅតែពីសម្រក់ទឹកភ្នែកទាំងអស់សង្ឃឹម។ នៅមានរឿងសោកសៅជាងនេះសម្រាប់បងប្អូនប្រុសស្រីទាំង ៦នាក់របស់យើងនោះ គឺអវត្តមានបងប្រុសទីមួយ ក្នុងពិធីបញ្ចុះសពបងប្រុសទីពីរ។ បងប្រុសទីមួយមិនត្រឹមតែមិនបានចូលរួមក្នុងពិធីបញ្ចុះសពបងទីពីរប៉ុណ្ណោះទេ តែមកដល់ពេលនេះគាត់មិនទាន់ដឹងថា ប្អូនប្រុសរបស់គាត់បាត់បង់ជីវិតទៀតផង។ ខ្ញុំបានហាមកូនៗរបស់គាត់ មិនឱ្យនិយាយប្រាប់គាត់ពីមរណភាពប្អូនរបស់ប្អូនគាត់ ដោយបងទីមួយទើបចេញពីបន្ទប់វះកាត់នៅក្រុងបាងកកប្រទេសថៃ សុខភាពគាត់នៅខ្សោយ។ ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើង ក្រោយពេលគាត់ទទួលដំណឹងថា ប្អូនរបស់គាត់បាត់បងជីវិតដោយគ្មានអ្នកណាផ្តល់ដំណឹងឱ្យគាត់? នេះហើយជារឿងសោកសៅនាប៉ុន្មានថ្ងៃខាងមុខ។

គួររំលឹកផងដែរថា ឯកឧត្តម ហ៊ុន ណេង គឺជាវីរ:ជនមួយរូបក្នុងការចូលរួមតស៊ូរំដោះជាតិមាតុភូមិ ដែលធ្វើឲ្យប្រទេសកម្ពុជាយើងបច្ចុប្បន្នមានសុខសន្តិភាពដូចសព្វថ្ងៃ។ ហើយស្របពេលគ្នានេះផងដែរនៅមុននេះបន្តិចព្រះមហាក្សត្រជាទីគោរពសក្ដារៈរបស់យើង បានប្រោសប្រទាននូវគោរមងារ ដល់ឯកឧត្តម គឺជា (សម្តេចឧត្តមទេពញាណ ហ៊ុន ណេង) នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោដែលយើងទទួលបាននៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ នេះ ៕ 



dd
Bottom Ad