ប្រជាពលរដ្ឋនៅស្រុកកោះធំខេត្តកណ្ដាលទទួលបានសមិទ្ធផលថ្មីបន្ថែមទៀតពីក្រសួងសាធារណោ:ការ និងដឹកជញ្ជូន


ត្រលប់ក្រោយ

09/05/22 11:20 AM

ចំនួនទស្សនា៖

297

ប្រភព៖

កណ្តាល

កណ្ដាល៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណ:ការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុងអារមេមួយខ្សែប្រវែង ៨៨៥ម៉ែត្រ និងស្ពានបេឡេត៍មួយកន្លែងស្ថិតនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៥៦០នាក់។


ឯកឧត្តមមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបច្ចុប្បន្នប្រទេសយើងបានបើកដំណើរការសេដ្ឋកិច្ច សង្គមទាំងស្រុងឡើងវិញ តាមរយៈការសម្រេចបានអត្រានៃការចាក់វ៉ាក់សាំងបង្ការបានច្រើនជាងគេលំដាប់ទីពីរ នៅក្នុងពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះស្រុកកោះធំធ្លាប់បានទទួលនូវសមទ្ធិផលសំខាន់សំខាន់ជាច្រើនផ្សេងទៀតពីរាជរដ្ឋាភិបាលកម្ពុជារួមមានផ្លូវជាតិលេខ២១ ស្ពានឆ្លងទន្លេបាសាក់កោះធំ ផ្លូវលេខ១១០ មន្ទីរពេទ្យតេជាសែន កោះធំ មណ្ឌលសុខភាព ផ្លូវបេតុងជាច្រើនខ្សែ និងបណ្ដាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនទៀតដើម្បីសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យមានជីវភាពកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។


ឯកឧត្តមមានប្រសាសន៍បន្ថែមទៀតថា គម្រោងបំពាក់ភ្លើងសូឡាបំភ្លឺផ្លូវពេលយប់តាមបណ្ដាញផ្លូវបេតុងដែលបានសាងសង់រួចដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពប្រសើរឡើង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាបានសន្តិសុខសុវត្ថិភាពផងដែរ។ និងបានដឹកនាំក្រុមការងារបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួងចុះពិនិត្យវឌ្ឍនភាពការងារសាងសង់មន្ទីរពេទ្យតេជោសែន កោះធំ ដើម្បីធានាគុណភាពសំណង់ស្របតាមកិច្ចសន្យាដែលមានចែងនៅក្នុងសៀវភៅបន្ទុក ហើយគិតរហូតមកទល់ពេលនេះ ការសាងសង់សម្រេចបាន ៣៣,៥៨%ហើយ គ្រោងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៣មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។


គូរបញ្ជាក់ផងដែរថា ផ្លូវបេតុងអារមេប្រវែង ៨៨៥ម៉ែត្រ និងស្ពានមួយកន្លែងដែលសម្រេចបាននៅថ្ងៃនេះ នឹងចូលរួមចំណែកក្នុងការសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែមានភាពប្រសើរឡើង ជាពិសេសនិងបានផ្ដល់ដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកកោះធំខេត្តកណ្ដាលចំណេញពេលវេលានិងចំណេញថវិកាជាច្រើនផ្សេងទៀតផងដែរ៕ 



dd
Bottom Ad