11/05/22 14:07 PM
មណ្ឌលគិរី៖ នារសៀល ថ្ងៃ អង្គារ ១០ កើត ខែ ពិសាខ ឆ្នាំខាល ចត្វាស័ក.ពុទ្ធសករាជ.២៥៦៥ ត្រូវនឹង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ លោក លោកស្រី ជាស្នងការរងបានចូលប្រជុំតាមប្រព័ន្ធវីដេអូ (Zoom)ស្តីពីការបង្កើតគណៈបញ្ជាការ ការពារ សន្តិសុខសណ្ដាប់ធ្នាប់ អចិន្ត្រៃយ៍សម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ថ្មីអណត្តិទីប្រាំ ឆ្នាំ ២០២២ នឹង ២០២៤ មានចំណុចសំខាន់មួយចំនួនផ្ដល់ជូនដល់មន្ត្រីប្រដាប់អាវុធទាំងអស់ ក្នុងខេត្តជូន លោកនាយ.នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល នឹងប្រជាការពារ ទាំង២១ ឃុំ សង្កាត់ នៅគោលការណែនាំមួយចំនួនស្តីពីយុទ្ឋនាការបោះឆ្នោត ឃុំ សង្កាត់នាពេលខាងមុខ។
នាឱកាសនោះដែរលោក ញ៉ន សិទ្ធិ អភិបាលនៃគណៈអភិបាលរងខេត្តមណ្ឌលគិរី លោកបានអានរបាយការណ៍ស្ដីពីការបង្កើតគណៈបញ្ជាការងារ សន្តិសុខសណ្ដាប់ធ្នាប់ អចិន្ត្រៃយ៍ ឆ្នាំ២០២២ដល់ឆ្នាំ២០២៤ សម្រាប់ខេត្តមណ្ឌលគិរី។ ដោយបើកកិច្ចប្រជុំឆ្លើយឆ្លងតាមប្រព័ន្ធវីដេអូ( Zoom) ផ្ទាល់ដោយឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីកងកម្លាំង ប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ក្នុងនោះរួមទាំងប្រជាការពារភូមិ ទាំងប្រាំភូមិ ឃុំស្រុក នាឱកាសនោះដែរ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តលោកក៏ បានមានប្រសាសន៍ផ្ដាំផ្ញើទៅដល់កម្លាំងទាំងបីប្រភេទធ្វើការពារសន្តិសុខសណ្ដាប់ធ្នាប់ទៅតាមការិយាល័យបោះឆ្នោតធ្វើយ៉ាងណាធានាសុវត្ថិភាពជូនប្រជាពលរដ្ឋយើងឲ្យបានល្អក្នុងអំឡុងពេលបោះឆ្នោតខាងមុខនេះ។