កម្លាំងនគរបាលកការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលក្រុងសិរីសោភ័ណ បង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនសរុប០៦នាក់


ត្រលប់ក្រោយ

12/05/22 09:28 AM

ចំនួនទស្សនា៖

245

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ជនសង្ស័យចំនួន០៦នាក់ និងវត្ថុតាងថ្នាំញៀន ត្រូវបានកម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបុងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២២ ដើម្បីចាត់ការតាមនិតិវិធី ។ 



លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារ ប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ នៅវេលម៉ោង០៣និង៣០នាទីរសៀល ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ លោកបានដឹកនាំកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននិងកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ។



លោកស្នងការរង បានបញ្ជាក់ថា៖ បង្រ្កាបករណីទី ០១/-ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ÷

១/-ឈ្មោះដួង សុជាតិ ហៅជា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កម្មករ ស្ថិតនៅ ភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

២/-ឈ្មោះ ប៊ូ ម៉ាញ ភេទប្រុស អាយុ២៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្ថិតនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងកិច្ចប្រតិបត្តិការនេះដកហូតបានវត្ថុតាង៖

១/-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន០២កញ្ចប់ (កញ្ចប់ធំ០១ និងកញ្ចប់តូច០១) ។

២/-ជញ្ជីងថ្លឹង ០១គ្រឿង។

៣/-ទូរស័ព្ទ ០២គ្រឿង ។



លោកវរសេនីយ៍ ស្នងការរង បានបញ្ជាក់ថា៖ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង០៩យប់ កំលាំងយើងបានបន្តឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន ៤នាក់ទៀត ៖ ១/-ឈ្មោះ គក់ ម៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ។ ២/-ឈ្មោះ គក់ ម៉េង ភេទប្រុស អាយុ២៥ឆ្នាំ។ ៣/-ឈ្មោះ យូ សំណាង ភេទប្រុស អាយុ ២៨ឆ្នាំ។៤/-ឈ្មោះកែវ រដ្ឋា ភេទប្រុស អាយុ៣៩ឆ្នាំ ។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមនីតិវិធីច្បាប់ ៕ អត្ថបទ៖ ណុប-រក្សា




dd
Bottom Ad