13/05/22 10:00 AM
ខេត្តព្រៃវែង៖ ក្រុមឈ្មួញនៅតែបន្តលួចនាំសត្វជ្រូករស់ពីប្រទេសយួនឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសខ្មែរទាំងថ្ងៃទាំងយប់ដូចគេហែកឋិន ប្រមាណ២០០ក្បាលទៅ៥០០ក្បាលនៅ ត្រង់ចំណុចច្រកទ្វាព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិចាមឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ទាក់ទិនករណីនេះសមត្ថកិច្ចនគបាលវរការពារព្រំដែនប៉ុស្ត៍ច្រកទ្វាព្រំដែនស្វាយអាង៉ោង បានបំភ្លឺយ៉ាងខ្លីថា ករណីឈ្មួញលួចនាំជ្រូកពីប្រទេសវៀតណាមចូលមកពិតប្រាកដមែន គឺក្រុមហ៊ុនគេមានអាជ្ញាបន័នាំជ្រូករស់ចូល ក៏ប៉ុន្តែក្រុមឈ្មួញ បានលួចនាំចូលតាមច្រករបៀងផ្សេងៗទៀត នៅចំណុចពាមទា មន្ត្រីប៉ុស្ត៍ការពារព្រំដែនគ្រប់គ្រងមិនបានទេ ដោយនៅឆ្ងាយពីប៉ុស្ត៍ ពិបាកបង្ក្រាប ដោយភូមិសាស្ត្រ ព្រំដែនវែង គៀកភូមិអ្នកស្រុកនិងឈ្មួញអាចគេចពីសមត្ថកិច្ចយ៉ាងឆាប់រហស័។
បើតាមសមត្ថកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ មានឈ្មួញនាំសត្វជ្រូករស់ពីប្រទេសវៀតណាមប្រមាណ១៥០ក្បាល ឆ្លងព្រំដែន តាមច្រករបៀងនៃប៉ុស្ត៍ច្រកទ្វាព្រំដែនស្វាយអាង៉ោង កាតមុខវរៈការពារព្រំដែនតែម្តង ដឹកតាមម៉ូតូ និងតាមម៉ូតូរ៉ឺម៉ក ឃ្លុំជិត ទៅទម្លាក់នៅផ្ទះ កន្លែងស្តុកជ្រូកដ៏ធំមួយ របស់ឈ្មោះ វឿន ស្ថិតនៅក្នុងភូមិការធំ ឃុំចាម ស្រុកកំពង់ត្របែកខេត្តព្រៃវែង រួចសាងលើរថយន្តសាំយ៉ុងនិងរថយន្តម៉ាក្សហីយិនដាយ កូរ៉េចំណុះ២តោន បិតឃ្លុំជិត រួចបើកឡើងតាមផ្លូវកៅស៊ូឆ្ពោះទៅផ្សារកអណ្តើកនិងឡើងលើផ្លូវជាតិលេខ១ បត់ឆ្វេងទៅលិច ឲ្យទៅក្រុមហ៊ុនធំមួយដឹកទៅរាជធានីភ្នំពេញ។
ប្រភពបន្តថា នៅពេលមានបទល្មើសកើតឡើង សមត្ថកិច្ចនគបាលវរការពារព្រំដែនប៉ុស្ត៍ច្រកទ្វាព្រំដែនស្វាយអាង៉ោងមិនបានធ្វើការបង្ក្រាបនោះទេតែងតែឆ្លើយយករួចខ្លួន ទំនងជាត្រូវជាមួយឈ្មួញហើយមើលទៅ។
ហើយចំពោះអ្នករកស៊ី នាំជ្រូករស់ ពីប្រទេសវៀតណាម ឆ្លងដែនចូលមកចំណុចប៉ុស្តច្រកទ្វាស្វាយអាង៉ោង និងស្លាបទាំងពីរនៃប៉ុស្ត៍ស្វាយអាង៉ោងភូមិចាម ឃុំចាមនេះមានច្រើននាក់ខ្លះគេនាំយកឲ្យក្រុមហ៊ុន ដឹកទៅរាជធានីភ្នំពេញខ្លះយកទៅចែកចាយក្នុងខេត្តព្រៃវែង។
បើតាមមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តព្រៃវែង បានឲ្យដឹងថា បញ្ហា ក្រុមហ៊ុនដែល មានអាជ្ញាបន័នាំជ្រូករស់ពីប្រទេសវៀតណាមចូលមកខ្មែរនោះគឺ ច្បាប់សុំនាំជ្រូកមេពូជ មកផ្គត់ផ្គង់ដល់កសិករចិញ្ចឹម ក្នុង១ថ្ងៃ៥០ក្បាល ក៏ប៉ុន្តែឈ្មួញបន្លំដឹកជ្រូកសាច់ «កន្ទេលធំបន្លំដេក» កន្លងមក មន្ត្រីពេទ្យសត្វបានចុះល្បាតទប់ស្កាត់និងបង្ក្រាបដែរ ដោយមានបទបញ្ជាពីឯកឧត្តមអភិបាលខេត្តឲ្យមន្រ្តីជំនាញសហការជាមួយសមត្ថកិច្ចពាក់ពន្ធ័ចុះទប់ស្កាត់និងបង្ក្រាប មិនអនុញ្ញាតិឲ្យនាំជ្រូករស់ឬសាច់ជ្រូកពីប្រទេសជិតខាងទៀតទេ ហើយនៅព្រឹកថ្ងៃទី១១ ខែឧសភា មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តនិងក្រុមការងារចុះល្បាតនៅតាមតំបន់ព្រំដែន បើមានបទល្មើស ការនាំជ្រូកឆ្លងដែនដោយខុសច្បាប់ គឺបង្ក្រាបហើយអនុវត្តតាមនីតិវិធី៕