សម្ដេចក្រឡាហោម ស ខេង ជួបសំណេះសំណាលជាមួយនឹងនិវត្តជនស៊ីវិល និងនិវត្តជនអតីតយុវជន ជាង ៣ពាន់នាក់


ត្រលប់ក្រោយ

16/05/22 17:13 PM

ចំនួនទស្សនា៖

216

ប្រភព៖

បាត់ដំបង

ខេត្តបាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តន៍ជនស៊ីវិលចំនួន ១,៦០៥នាក់ និងនិវត្តន៍ជនអតីតយុទ្ធជន ចំនួន ១,៤៤៧នាក់ ប្រារព្ធនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។ នេះបើយោងតាមរបាយការណ៍ដែលយើងទទួលបាននៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២ នេះ។



នាឱកាសនោះផងដែរសម្ដេចក៏បាន សួរសុខទុក្ខដល់បងប្អូនដែលជានិវត្តជនស៊ីវិល និងនិវត្តជនអតីតយុទ្ធជន និងបានលើកឡើងអំពីគុណតម្លៃនៃសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេច ហ៊ុន សែន និងមានការចូលរួមជួយជ្រោមជ្រែងពីមន្ត្រីគ្រប់លំដាប់ថ្នាក់ពិសេសបងប្អូនដែលជានិវត្តជនស៊ីវិល និងនិវត្តជនអតីតយុទ្ធជន ដែលបានចូលរួមកសាងស្វះស្វែងរកសន្តិភាព ទើបកម្ពុជារបស់យើងមានសន្តិភាពដូចសព្វថ្ងៃនេះ។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែរួបរួមសាមគ្គីភាពគ្នា ដើម្បីរក្សានូវសុខសន្តិភាពឲ្យបានពេញលេញ ដើម្បីភាពរីកចម្រើននៃសង្គមជាតិកម្ពុជាទាំងមូល។ ព្រោះសន្តិភាពដែលយើងមានសព្វថ្ងៃនេះគឺបានមកដោយការលំបាកបំផុត និងពោរពេញទៅដោយការលះបង់ខ្ពស់សម្រាប់មនុស្សជាតិកម្ពុជាទាំងមូល ពិសេសគឺសម្ដេចតេជោ ហ៊ុន សែន។

សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅចូលរួមបោះឆ្នោតឃុំសង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ នាថ្ងៃទី ៥ ខែមិថុនា ខាងមុខឲ្យបានគ្រប់ៗគ្នា។ នឹងបន្តត្រៀមខ្លួនបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំក្រោយ ឆ្នាំ ២០២៣ ជាបន្តទៀត។


គូរបញ្ជាក់ផងដែរថា គណៈកម្មការជាតិរៀបចំការបោះឆ្នោតក៏បានចេញសេចក្តីអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានខ្លឹមសារថា÷

-សូមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២១ ទាំងអស់ត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើអោយការបោះឆ្នោត ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃបោះឆ្នោតឲ្យបានគ្រប់គ្នា

-ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២១ ដែលបានប្រើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើអោយការចុះឈ្មោះបោះឆ្នោត ហើយមិនទាន់មានអ.ខ អ.ខ បានអស់សុពលភាព ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវ សូមប្រញាប់រួសរាន់ទៅស្នើសុំឯ.អ ពីគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត និងអាជ្ញាធរឃុំសង្កាត់ នៃឃុំសង្កាត់ដែលខ្លួនត្រូវទៅបោះឆ្នោត ឲ្យបានទាន់ពេលវេលា។

-ការចេញ ឯ.អ ចាប់ផ្ដើមពីថ្ងៃទី ៥ ខែឧសភា នឹងត្រូវបញ្ចប់នៅថ្ងៃសុក្រទី ៣ ខែមិថុនា ឆ្នាំ ២០២២ វេលាម៉ោង ៥:៣០ នាទីល្ងាច។

-ប្រធានគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតមេឃុំ ចៅសង្កាត់ និងមេភូមិត្រូវធ្វើការផ្សព្វផ្សាយសេចក្តីអំពាវនាវនេះឲ្យបានទូលំទូលាយ ដើម្បីជំរុញឲ្យប្រជាពលរដ្ឋមកស្នើសុំ ឯ.អ បានទាន់ពេលវេលាដោយឥតបង់ថ្លៃ៕ 



dd
Bottom Ad