17/05/22 09:44 AM
បាត់ដំបង៖ នាព្រឹកថ្ងៃ ចន្ទ ១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯកភ្នំ ខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីវេទិកាសាធារណៈ ដើម្បីតាមដានការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងចូលរួមដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ពិធីនេះ បានប្រារព្ធនៅក្នុងបរិវេណវត្តអន្លង់តាអួរ ស្ថិតក្នុងភូមិអន្លង់តាអួរ ឃុំកោះជីវាំង ដែលសមាសភាពចូលរួមចំនួន ៣៣៩ នាក់ ។
សូមបញ្ជាក់ជូនថា ក្រោយពីបានដោះស្រាយនូវបញ្ហាប្រឈមរួចមក បងប្អូនប្រជាពលេដ្ឋក្នុងមូលដ្ឋានឃុំកោះជីវាំងបានទទួលយកដំណោះស្រាយប្រកបដោយក្តីរីករាយ ព្រមទាំងសូមថ្លែងអំណរគុណដល់ក្រុមការងារ និងសូមឲ្យក្រុមការងារបន្តជួយដល់ប្រជាពលរដ្ឋបន្តទៀត ។