នៅព្រឹកនេះសម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយនឹងក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-19 នៅសាលពិព័រណ៍ជ្រោយចង្វា រាជធានីភ្នំពេញ


ត្រលប់ក្រោយ

17/05/22 14:29 PM

ចំនួនទស្សនា៖

360

ប្រភព៖

ភ្នំពេញ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាល និងអរគុណ ដល់ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ បន្ទាប់ពីពួកគេបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយ និងកម្លាំងចិត្តក្នុងការចូលរួមទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺវានៅកម្ពុជានាពេលកន្លងមក។ ពិធីសំណេះសំណាលនេះ ធ្វើឡើងនៅសាលពិព័រណ៍ជ្រោយចង្វា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ។


នៅពេលមានការផ្ទុះជំងឺដ៏កាចសាហាវកូវីដ-19 នៅទូទាំងពិភពលោក ហើយកម្ពុជាក៏ទទួលរងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-19 ផងដែរនោះ បានធ្វើឲ្យសង្គមសេដ្ឋកិច្ចកម្ពុជាមានការធ្លាក់ចុះគួរឲ្យព្រួយបារម្ភ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ រយៈពេល ២ ឆ្នាំ គឺនៅឆ្នាំ ២០២០ និង ២០២១ មុខទល់នឹងបច្ចុប្បន្ន បានធ្វើឲ្យប្រជាជនកម្ពុជាឆ្លងនូវជំងឺកូវីដ-19 ជាង ១៣ ម៉ឺននាក់ ហើយព្យាបាលជាត្រឡប់ទៅវិញក៏ជាង ១៣ ម៉ឺននាក់ដែរ ហើយក្នុងនោះក៏បានបណ្ដាលឲ្យប្រជាជនកម្ពុជាស្លាប់ដោយសារតែជំងឺកូវីដ-19 រួមជាមួយនឹងជំងឺផ្សេងទៀតជាង ៣ ពាន់នាក់ផងដែរ។ តែយ៉ាងណាក៏ដោយ ជាសំណាងរបស់កម្ពុជាដែលមានថ្នាក់ដឹកនាំប្រកបដោយភាពឈ្លាសវៃ ក្នុងការគ្រប់គ្រងនៃស្ថានការណ៍ ពិសេសគឺការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19។ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្ត្រជាបន្តបន្ទាប់តាមរយៈក្រសួងសុខាភិបាល ហើយដែលមានការប្រឹងប្រែងគ្រប់ច្រកល្ហករបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាលក៏ដូចជាគ្រូពេទ្យស្ម័គ្រចិត្ត គ្រូពេទ្យកងទ័ព គ្រូពេទ្យនៅទូទាំងប្រទេស និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19។ ហើយយុទ្ធសាស្ត្រដែលសំខាន់នោះគឺចាក់វ៉ាក់សាំងរបៀបផ្ការីកនៅកម្ពុជាបានធ្វើឲ្យប្រជាជនកម្ពុជានៅទូទាំងប្រទេសមានភាពសាំនៅក្នុងសហគមន៍ ដែលធ្វើឲ្យមានការទប់ទល់នៃការឆ្លងរាលដាលនៃជំងឺ-19 បានល្អប្រសើរ។ ពិសេសទៅទៀតនោះគឺយុទ្ធសាស្ត្រ ៣ ការពារ និង ៣ កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញទៅ ធ្វើឲ្យប្រជាជនកម្ពុជាមានភាគរយនៃការឆ្លងជំងឺ covid-19 តិចតួចបំផុត។


ប្រទេសកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុនសែន ប្រកបដោយភាពឈ្លាសវៃ ម៉ឺងម៉ាត់ ក្លាហាន មានគុណធម៌ និងការស្រឡាញ់ប្រជាជនកម្ពុជា និង ដោយមានទំនាក់ទំនងល្អរវាងប្រទេសជិតខាងក៏ដូចជាបណ្ដាប្រទេសផ្សេងៗនៅក្នុងសកលលោក បានធ្វើឱ្យកម្ពុជាទទួលបានជោគជ័យបន្ថែមនៅក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19។ កម្ពុជាមានភាពល្បីល្បាញក្នុងការទប់ស្កាត់ ការឆ្លងនៃជំងឺ covid-19 ហើយក៏ជាប្រទេសទីពីរនៅក្នុងពិភពលោកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដបានល្អផងដែរ។


ហើយបើក្រឡេកមកមើលបច្ចុប្បន្នវិញកម្ពុជាមិនមានអ្នកឆ្លងជំងឺ covid-19 ថ្មីទៀតនោះទេ។ ហើយក្នុងនោះក៏បន្តព្យាបាលឱ្យជាសះស្បើយជូនបងប្អូនប្រជាពលរដ្ឋដែលបានឆ្លងជំងឺ covid-19 កន្លងមក ឲ្យជាម្ដងបន្តិចម្ដងបន្តិចត្រឡប់ទៅគេហដ្ឋានរបស់ពួកគេវិញគ្រប់គ្នាផងដែរ។ សម្រាប់ការចាក់វ៉ាក់សាំងវិញកម្ពុជាបច្ចុប្បន្ននេះគឺចាក់វ៉ាក់សាំងជូនដល់បងប្អូនប្រជាជនកម្ពុជាចាប់ពីអាយុ ៣ ឆ្នាំឡើង សរុបនៅទូទាំងប្រទេសដល់បច្ចុប្បន្នគឺបានជាង ៩៣% នៃប្រជាជនសរុប ១៦ លាននាក់ នេះគឺជាការខិតខំរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាលក៏ដូចជាក្រុមគ្រូពេទ្យទាំងអស់ ទាំងគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ គ្រូពេទ្យរាជរដ្ឋាភិបាលកម្ពុជា គ្រូពេទ្យកងទ័ព និងក្រសួងពាក់ព័ន្ធនានាផងដែរ។


គូរបញ្ជាក់ថា នៅព្រឹកនេះសម្តេចជួបសំណេះសំណាលជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត គឺដើម្បីថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្តចំណាយពេលវេលាផ្ទាល់ខ្លួនដ៏មានតម្លៃ ដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលក្នុងការបំពេញតួនាទីភារកិច្ចចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋកម្ពុជា ការមើលថែទាំដល់បងប្អូនប្រជាពលរដ្ឋដែលបានឆ្លងជំងឺ covid-19 ទៅសម្រាកនៅតាមមណ្ឌលព្យាបាលនានាទូទាំងរាជធានី-ខេត្ត ឱ្យបានជាសះស្បើយត្រឡប់ទៅគេហដ្ឋានរៀងខ្លួនវិញ៕ 



dd
Bottom Ad