17/05/22 14:42 PM
បន្ទាយមានជ័យ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើពិពិធកម្មសេដ្ឋកិច្ច កសិកម្មផ្គត់ផ្គង់គ្រួសារ ទៅជាការផលិតសម្រាប់លក់និងនាំចេញប្រជាពលរដ្ឋនឹងមានចំណូលល្អប្រសើរនឹងឈានដល់ការាត់បន្ថយភាពក្រីក្រ។នេះគឺជាការលើកឡើងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជាសមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ក្នុងឱកាសសម្ភោធស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ ។
ថ្លែងក្នុងនាម សម្តេចតេជោ ហ៊ុន សែន នាឱកាសនោះ ឯកឧត្តម ក៏បានពាំនាំការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំ កំពូលរបស់គណបក្ស ក្នុងនោះក៏បានកោតសរសើរ និងអរគុណដល់សមាជិក និងក្រុមការងារគ្រប់ថ្នាក់ដែលបានលះបង់កំលាំងកាយ ស្មារតី សម្ភារៈ ថវិកា ចិញ្ចឹមចលនា នៅជាប់ជាមួយសមាជិកបក្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋានជួយដោះស្រាយ បំពេញតម្រូវការ អភិវឌ្ឍន៍ និងកសាងបាននូវសមិទ្ធិផលជាច្រើនជូនគណបក្ស និងសង្គមជាតិ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងបន្តថា៖ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំកម្ពុជាធ្វើពិពិធកម្មសេដ្ឋកិច្ច កសិកម្ម ការដាំ ដុះ ដំណាំស្រូវ ដំណាំរួមផ្សំ និងការចិញ្ចឹមសត្វ ការខិត ខំ បង្វែរទិសពីការដាំដុះផ្គត់ផ្គងគ្រួសារ ទៅជាការផលិត សម្រាប់ លក់ និងនាំចេញទិន្នផលត្រូវបានកើនឡើង ថ្លៃកសិផលមានស្ថេរភាព ប្រជាជនមានចំណូលល្អប្រសើរ ជីវភាពរស់នៅ ត្រូវបានលើកកម្ពស់ និងអភិវឌ្ឍបានរីកចម្រើនលើគ្រប់វិស័យ កាត់បន្ថយបាននូវភាពក្រីក្រ។
ជាមួយគ្នានោះដែរ ឯកឧត្តម កែ គឹមយ៉ាន ក៏បានអំពាវនាវដល់សមាជិក សមាជិកាទាំងអស់ត្រូវបន្តសាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តចូលរួមជាមួយសម្តេចតេជោហ៊ុន សែន អនុវត្តគោលនយោបាយគណបក្សនិងរាជរដ្ឋាភិបាលដើម្បីបន្តការរីកចម្រើនដល់មូលដ្ឋានយើងជាបន្តទៀតនិងសូមជំរុញនិងពិនិត្យឯកសារអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខ ឱ្យបានគ្រប់ៗគ្នា។
ផ្សារភ្ជាប់ជាមួយគ្នានេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ បាននាំយកអំណោយជាថវិកានិងសម្ភារៈ ចែកជូន៖១/-ឧបត្ថម្ភកម្លាំងនគរបាល កងរាជអាវុធហត្ថ ប្រជាការពារ ក្រុមគ្រូពេទ្យក្នុង០១ក្រុមៗថវិកា៥០ម៉ឺនរៀល។ ២/-ឧបត្ថម្ភប្រជាពលរដ្ឋចូលរួមទាំងអស់ម្នាក់ៗទទួលបាន១សារុង។៣/-ឧបត្ថម្ភ ក្រុមការងារយុវជន គ្រប់ថ្នាក់៨០នាក់ ម្នាក់ៗសារ៉ុង១ ថវិកា១ម៉ឺនរៀល ។
បន្ទាប់មក ឯកឧត្ដម ក៏បានបំពាក់មេដាយ ចែកលិខិតសរសើរ និងលិខិតថ្លែងអំណរគុណជូនដល់ក្រុមការងារនិងសប្បុរស ព្មទាំងកាត់ខ្សែបូណ៌ ចំណារលើក្រាំងមាសនិងដាំកូនឈើ ទុកជាអនុស្សាវរីយ៍ផងដែរ៕