រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា


ត្រលប់ក្រោយ

17/05/22 14:46 PM

ចំនួនទស្សនា៖

255

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅថ្ងៃអាទិត្យ ១៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៦៩ យាងចូល ៧០ ព្រះវស្សា ។ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ក្រោម អធិបតីភាព ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ព្រះសង្ឈ ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នជុំវិញខេត្ត ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង០៣ប្រភេទ ប្រធានក្រុមប្រឹក្សា ក្រុង ស្រុក អភិបាល ក្រុង ស្រុក សិស្សានុស្ស យាយជីតាជី យ៉ាងច្រើនកុះករ ។

ក្នុងលិខិតថ្វាយព្រះពរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖នៅក្នុងនាម ដឹកនាំរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហាជ័យមង្គលភិរម្យថ្លៃថ្លាពោរពេញដោយក្តីសោមនស្សរីករាយនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម៦៩ យាងចូល ៧០ ព្រះវស្សា តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវិធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត បញ្ជវ័ន្ត ព្រះសង្ឈ ប្រជាពលរដេ្ឋទូទាំង ខេត្តនិងក្នុងនាមទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជនុញ្ញាត សូមអភិវន្ទលំអោនកាយវាចាចិត្ត ក្រាបបង្គំសម្តែងថ្វាយនូវព្រះសព្វសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់យ៉ាងចំពោះព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ សូមព្រះអង្គប្រកបដោយព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរ ដើម្បីព្រះអង្គទ្រង់គង់នៅក្នុងព្រះបរមសិរីរជសម្បត្តិ បន្តព្រះរាជបេសសកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជាប្រវត្តិសាស្ត្រពីព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដើម្បីភាពចម្រុងចម្រើនថ្កុំថ្កើង រុងរឿង និងសម្បូរសប្បាយ ប្រកបដោយសុខដុមរមនារបស់មាតុភូមិអង្គរជាទីស្នេហានិងប្រជារាស្ត្រគ្រប់រូប ជាយូរអង្វែងតរៀងទៅ ។

ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ទៀតថា៖ ជាថ្មីម្តងទៀតឆ្លៀតក្នុងឱកាសដ៏នក្ខត្តប្ញក្សប្រពៃថ្លៃថ្លា នេះផងដែរ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាត អភិវន្ទសម្តែងថ្វាយកត្តញ្ញូ កត្តវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះស្នាព្រះហស្ថ ព្រះករុណាជាព្រះអម្ចាស់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែយកព្រះទ័យ ក្នុងការជួយដោះស្រាយទុ្ខឡបាកនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជរាស្ត្រនៅទូទាំងប្រទេស ជាពិសេសព្រះអង្គតែងតែយកអស់ព្រះបញ្ញាញាណ ព្រះកាយពលនិងព្រះរាជទ្រព្យ ដើម្បីរួមចំណែកកសាងសមិទ្ធផលសង្គមយ៉ាងច្រើន សំដៅស្តារនិងអភិវឌ្ឍទឹកដីព្រះរាជាណាចក្រកម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ។

ជាមួយនោះឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ទៀតថា៖ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ប្ញទ្ធីបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ បុណ្យបារមីព្រះករុណាព្រះវីរក្សត្រ ពិសេសទេវតាឆ្នាំថ្មីព្រះនាមកិរិណីទេវី សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំ ព្រះសព្វសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះព្រះករុណាថ្លៃវិសេសនិងសូមព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈសុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ ៕



dd
Bottom Ad