18/05/22 09:49 AM
បន្ទាយមានជ័យ៖ ប្រពន្ធ័លូទឹកតាមបណ្តោយផ្លូវជាតិលេខ៥៩ ចាប់ពីចន្លោះគម៤១+០០០ដល់គម៤៣+៥០០ នឹងបើកយុទ្ធនាស្តារឡើងវិញ និងកាយដីចាក់ខ្ពស់ជាងចិញ្ចើមផ្លូវចេញ ដែលធ្វើឲ្យទឹកដក់ខូចផ្លូវ មុនរដូវវស្សាឈានចូលមកដល់ ស្ថិតក្នុងទីរួមស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ នេះបើតាមការអះអាងរបស់លោក សុក ចាន់ថា ប្រធានមន្ទីសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២២ នេះម្សិលមិញ។
លោក សុក ចាន់ថា បានបន្តឲ្យដឹងបន្តទៀតថា៖កន្លងមកប្រព័ន្ធលូនៅតាមបណ្តោយផ្លូវជាតិលេខ៥៩ ចាប់ពីចន្លោះគម៤១+០០០ ដល់គម៤៣+៥០០ ស្ថិតក្នុងទីរួមស្រុកម៉ាឡៃនេះ រងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនិងទឹកហូរធ្លាក់ពីទីនានាដីចូលពេញលូជាដុំៗច្រើនកន្លែងបណ្តាលឲ្យកកស្ទះ ដូច្នេះលោកបានដឹកនាំកំលាំងជំនាញមន្ទីរសាធារណការដឹកជញ្ជូន យកគ្រឿងចក្រមកស្តារតាមបណ្តោយផ្លូវជាតិលេខ៥៩ ចន្លោះពីគម៤១+០០០ដល់គម៤៣+៥០០ឡើងវិញ ដើម្បីឲ្យទឹកហូរចេញចូលស្រួលឡើងវិញឲ្យបានមុន រដូវវស្សាចូលដល់ ពិសេសកាយដីបានចាក់ខ្ពស់ជាងចិញ្ចើមផ្លូវចេញដែលធ្វើឲ្យទឹកដក់ខូចផ្លូវ ។
លោកប្រធានមន្ទីរបានបន្តទៀតថា៖ការងារស្តារប្រពន្ធ័លូបណ្តោយផ្លូវជាតិលេខ៥៩ ចាប់ពីចន្លោះ គម៤១+០០០ដល់គម ៤៣+៥០០ និងកាយដីចាក់ខ្ពស់ជាងចិញ្ចើមផ្លូវ នេះអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តមស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យប្រធានមន្ទីរសាធា រណការខេត្តត្រូវស្ថារឡើងវិញផ្លូវដែលរងគ្រោះដោយទឹកជំនន់និងស្តារប្រពន្ធ័លូស្ទះទាំង៩ ស្រុក ក្រុង។
លោក សុក ចាន់ថា បានបញ្ជាក់ឲ្យដឹងទៀតថា៖ ប្រពន្ធ័លូស្ទះ ទាំង៩ ស្រុក ក្រុង កកស្ទះដីបាក់ចូលដោយទឹកជំនន់នោះក្រុមការងាររបស់លោកបានចាប់ផ្តើមស្តារឡើងវិញជាបណ្តើរៗហើយក្នុងស្រុកម៉ាឡៃចាប់ផ្តើមអនុវត្តមុនគេ។
លោកប្រធានមន្ទីរបានឲ្យដឹងបន្តទៀតថា៖ប្រពន្ធ័លូនៅតាមបណ្តោយផ្លូវជាតិលេខ៥៩ ចាប់ពីចន្លោះ គម៤១+០០០ ដល់គម ៤៣+៥០០ក្នុងស្រុកម៉ាឡៃ នេះក្រោយពីស្តាររួចរាល់ហើយ លោកសង្ឃឹមថាវាមានសារៈសំខាន់ណាស់សំរាប់ប្រជាពលរដ្ឋរស់ក្នុងស្រុកម៉ាឡៃនេះធ្វើដំណើរចេញចូលប្រកបមុខរបររកស៊ីប្រចាំថ្ងៃបានយ៉ាងស្រួលព្រោះមិនព្រួយពីទឹកលិចនៅខែវស្សានោះទៀត។ ជាមួយនោះលោក សុកចាន់ថា បានធ្វើការសំណូមពរដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកម៉ាឡៃទាំងអស់ ក្រោយពីបញ្ចប់ការងារស្តារលូនិងកាយដីចាក់ដែលខ្ពស់ជាងចិញ្ចើមផ្លូវរួចរាល់ហើយត្រូវរួមគ្នាជួយថែរក្សាឲ្យបានល្អនិងធានាបានការប្រើប្រាស់យូរអង្វែងនិងឈប់ការចាក់ដីឲ្យខ្ពស់ជាងផ្លូវ ព្រោះការស្តាតលូនេះចំណាយថវិកាអស់ច្រើនណាស់។
ក្នុងការចុះត្រួតពិនិត្យការងារស្តារប្រព័ន្ធលូនេះដែរ លោកប្រធានមន្ទីរ ក៏បានណែនាំដល់ក្រុម ការងារបច្ចេកទេស ឲ្យខិតខំជំរុញការងារឲ្យសម្រេចរួចរាល់តាមផែនការដែលបានកំណត់ ។ ជាមួយគ្នានោះដែរប្រជាពលរដ្ឋនៅស្រុកម៉ាឡៃ ក៏បានថ្លែងអំគុណយ៉ាងជ្រាលជ្រៅដល់លោកសុក ចាន់ថា ដែលបានយកចិត្តទុកដាក់ស្តារប្រព័ន្ធលូនិងកាយដីចាក់ខ្ពស់ជាងចិញ្ចើមផ្លូវ ដើម្បីបញ្ជៀសពីការទឹកលិចលង់ក្នុងទីរួមស្រុកម៉ាឡៃនេះ៕