ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមក្នុងពិធីវេទិកាសាធារណៈ


ត្រលប់ក្រោយ

18/05/22 11:10 AM

ចំនួនទស្សនា៖

349

ប្រភព៖

បាត់ដំបង

ខេត្តបាត់ដំបង៖ នារសៀលថ្ងៃ ចន្ទ ១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ដដែល ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯកភ្នំ ខេត្តបាត់ដំបង បានអញ្ជើញចូលរួមបន្តជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីវេទិកាសាធារណៈ ដើម្បីតាមដានការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងចូលរួមដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ក្នុងឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តសូទ្រនិគមប្រជុំខេត្ត (បាក់ព្រា) ស្ថិតក្នុងភូមិបាក់ព្រា ឃុំព្រៃចាស់ ដែលសមាសភាពចូលរួមចំនួន ២៣២ នាក់ ។

សូមបញ្ជាក់ជូនថា ក្រោយពីបានដោះស្រាយនូវបញ្ហាប្រឈមរួចមក បងប្អូនប្រជាពលេដ្ឋក្នុងមូលដ្ឋានឃុំព្រែកចាស់បានទទួលយកដំណោះស្រាយប្រកបដោយក្តីរីករាយ ព្រមទាំងសូមថ្លែងអំណរគុណដល់ក្រុមការងារ និងសូមឲ្យក្រុមការងារបន្តជួយដល់ប្រជាពលរដ្ឋបន្តទៀត៕



dd
Bottom Ad