18/05/22 16:47 PM
សៀមរាប ៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស . ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅវេលាម៉ោង ៩ និង៣០នាទីព្រឹក លោកវរសេនីយ៍ឯក អៀង មករា ស្នងការរង ទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខ័ន្ធសពលោកអនុសេនីយ៍ឯក សន ណាវី អត្តលេខ ២៩៧៨១ ឋានៈមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសៀមរាប នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ព្រមទាំងនាំយកនូវថវិកាសមាគមមិត្តនគរបាលជាតិ កម្ពុជា ទៅប្រគល់ជូនក្រុមគ្រួសារសព ចំនួន ៦.០០០.០០០៛ (ប្រាំមួយលានរៀល) និងថវិការបស់លោកស្នងការ និង អធិការដ្ឋានចំនួន ១.៤០០.០០០៛(មួយលានសែសិបមុឺនរៀល)រួមជាមួយ ទឹកក្រូច ៣កេស ទឹកសុទ្ធ ៤កេស និងអង្ករ ៥០គីឡូក្រាម។ នៅក្នុងកម្មវិធីនោះក៏មានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីនៅក្នុងអធិការដ្ឋានផងដែរ។
ជាចុងក្រោយលោកស្នងការរង បានសំដែងនូវការសោកស្តាយ និងបានពាំនាំនូវសាររំលែកទុក្ខ ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ស្នងការ ចំពោះការបាត់បង់សមាជិកក្រុមគ្រួសារ ក្នុងនាមប្រធានគណៈកម្មាធិការមូលដ្ឋាន៕