ម៉ូតូបើកលឿនបុករថយន្តកំពុងបត់ឆ្វេងរបួសម្នាក់ (ធ្ងន់ ស្រាល សមត្ថិច្ចកំពុងតាមដាន)


ត្រលប់ក្រោយ

20/05/22 11:42 AM

ចំនួនទស្សនា៖

316

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូជិៈទៅបុករថយន្តពេញទំហឹងបណ្តាលឲ្យបុរសម្នាក់រងរបួស ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ ។ 



មន្ត្រីនគរបាលចរាចរណ៍ខេត្តបានឲ្យដឹងថា៖នៅមុនពេលកើតហេតុ រថយន្តម៉ាកតូយូតា១បាំង ពណ៌បៃតង ពាក់ស្លាក ភ្នំពេញ. 2A 6735 បើកបរដោយឈ្មោះ លី ថាន់ណា ភេទប្រុសអាយុ៣១ឆ្នាំ នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងហួសផ្លូវចូលរោងចក្រទឹក រថយន្តប្តូរគន្លងទិសបត់ឆ្វេង ស្របពេលនោះមានម៉ូតូ០១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីវីវ៉ា ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ បើកក្នុងល្បឿនលឿន បានបុកចំកង់រថយន្តខាងមុខផ្នែកខាងឆ្វេងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសក្បាល និងជើង ត្រូវបានរថយន្តសង្រ្គោះរបស់ស្នងការដ្ឋាននគរបាលខេត្ត ដឹកទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកក្រុងសិរីសោភ័ណ(ធ្ងន់ ស្រាល សមត្ថិច្ចកំពុងតាមដាន) ។រីឯម៉ូតូខូចខាតធ្ងន់ រថយន្តខូចខាតស្រាល ។



នគរបាលជំនាញបានបញ្ជាក់ថា៖ មូលបង្កឲ្យកើតមានគ្រោះថ្នាក់ បណ្តាលមកពីអ្នកបើកបរម៉ូតូមានល្បឿនលឿន ចំណែកអ្នកបើករថយន្តប្តូរទិសបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ។ ចំពោះវត្ថុតាងរថយន្តនិងម៉ូតូ សមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្ត ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ ៕ បន្ទាយមានជ័យ,១៩/០៥/០២២=ណុប-រក្សា(២៩០១៦)



dd
Bottom Ad