នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជូនជនសង្ស័យម្នាក់និវត្ថុតាងថ្នាំញៀនមួយចំនួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ


ត្រលប់ក្រោយ

23/05/22 13:29 PM

ចំនួនទស្សនា៖

326

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ បានបញ្ជូនខ្លួនជនសង្ស័យ០១នាក់ ជួញដូរនិងប្រើប្រាស់គ្រឿងញៀន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់កាករតាមនិតិវិធីច្បាប់ ។


លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា៖ ដើម្បីអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនិងអនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បង្រ្កាបឲ្យខាងតែបានចំពោះបទល្មើសគ្រឿងញៀន ចាប់ពីទ្រង់ទ្រាយតូចដល់ទ្រង់ទ្រាយធំ ។


ជាលទ្ធផល នៅវេលាម៉ោង១០ពញរឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ កន្លងមកនេះ លោកបានដឹកនាំកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន រួមសហការពីកំលាំងអធិការដ្ឋានស្រុកមង្គលបូរី បានបន្តចុះបង្ក្រាបជនសង្ស័យជួញដូរនឹងប្រើប្រាស់គ្រឿងញៀន នៅចំណុចក្នុងផ្ទះជនសង្ស័យ ក្នុងភូមិគោកស្វាយ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី បានឃាត់ខ្លួន ជនសង្ស័យចំនួន ០១នាក់ ឈ្មោះ សាយ ពេជ្រ ភេទប្រុស អាយុ៣៨ឆ្នាំ ។


វរសេនីយ៍ឯក ធិន ស៊ិនដេត បានបញ្ជាក់ថា៖ក្នុងកិច្ចប្រតិបត្ិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាង ថ្នាំញៀនរួមមាន៖

១-ថ្នាំគ្រាប់ពណ៌ក្រហម(WY) ៥៣គ្រាប់ មួយចំហៀង,

២-ម្សៅក្រាមសថ្លា ចំនួន២ថង់ ,

៣- សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន,

៤/-ទូរសព្ទដៃ០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូង ចាត់ការតាមនិតិវិធីច្បាប់ហើយដែរ៕


dd
Bottom Ad