23/05/22 15:36 PM
បាត់ដំបង៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចក្រុមទី១០ ភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានករណីក្មេងលង់ទឹកស្រះមួយកើតឡើងបណ្តាលអោយកុមារី ០១នាក់ស្លាប់បាត់បង់ជីវិត ជនរងគ្រោះឈ្មោះ អឿន កន្និដ្ឋា អាយុ០២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ តាមការបញ្ជាក់ពីស្ត្រីជាម្តាយបានអោយដឹងថា ខ្លួនបានទុកកូនចោលនៅផ្ទះ ហើយក៏ទៅផ្ទះម្តាយដែលនៅជិតគ្នាពេលត្រឡប់មកវិញក៏បាត់កូនភ័យឆោទ្បោដើររកតែពុំឃើញ ក្រោយមកក៏បានចុះទៅក្នុងស្រះទឹកក្រោយផ្ទះដើម្បីរាវរកហើយក៏បានប្រទះឃើញកូនស្រីបានស្លាប់បាត់បង់ជីវិតដោយលង់ទឹកបាត់ទៅហើយ។
ក្រោយពីទទួលបានពត៌មាន កម្លាំងនគរបាលផ្នែកជំនាញសហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើក្មេងស្រីរងគ្រោះឈ្មោះ អឿន កន្និដ្ឋា ពិតជាលង់ទឹកស្រះស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕