សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅស្រុកពួកករណីរក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់


ត្រលប់ក្រោយ

23/05/22 16:29 PM

ចំនួនទស្សនា៖

308

ប្រភព៖

សៀមរាប

សៀមរាប ៖ នៅថ្ងៃសៅរ៍ ៦រោច ខែ ពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៦ និង ១០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកពួក ចុះបង្ក្រាបបទរក្សាទុកដឹកជញ្ជូន ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចកន្លែងលក់ផ្កាមួយកន្លែងស្ថិតនៅភូមិដូនទ្រ ឃុំពួក ស្រុកពួក និង នៅលំនៅឋានស្ថិតនៅភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់:



១-ឈ្មោះ អូន ចាន់សុធារិទ្ធហៅវែង ភេទប្រុស ឆ្នាំកំណើត ១៩៨៣ ជនជាតិខ្មែរ មុខរបរ ទិញលក់ម៉ូតូ មានទីលំនៅ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប ។(ពីបទដឹកជញ្ជូន ចាត់ចែង និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន) ។


២-ឈ្មោះ អែល តាំ ភេទប្រុស ឆ្នាំកំណើត ១៩៨៨ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។(ពីបទរក្សាទុក ចាត់ចែង និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន) ។


វត្ថុតាងដែលសមត្ថកិច្ចស្រាវជ្រាវដកហូតបានរួមមាន: ម្សៅមេតំហ្វេតាមីនចំនួន០៦កញ្ចប់ ស្មើនឹងទម្ងន់១០ក្រាម(ទម្ងន់សុទ្ធ) ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន០៣គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២២ ដេីម្បីអនុវត្តនីតិវិធីបន្ត ៕



dd
Bottom Ad