លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ តអញ្ជើញចូលរួមក្នងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តមណ្ឌលគិរី


ត្រលប់ក្រោយ

25/05/22 11:19 AM

ចំនួនទស្សនា៖

257

ប្រភព៖

មណ្ឌលគីរី

(មណ្ឌលគិរី)៖ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តព្រមទាំងអស់លោកលោកស្រីជាស្នងការរងបានអញ្ជើញចូលរួមក្នងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តមណ្ឌលគិរីឯកឧត្តម ថាន់ ឡេង ជំនួសឯកឧត្តម ទៀង ស៊ីថា ផ្លាស់ទៅខេត្តបាត់ដំបងវិញ។

នារសៀលថ្ងៃចន្ទ ០៨ រោជ ខែ ពិសាខ ឆ្នាំខាលចត្វាស័ក.ព.ស២៥៦៦ ត្រូវនិងថ្ងៃទី២៣ខែឧសភាឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តព្រមទាំងអស់លោកស្រីជាស្នងការរងបានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរតំណាងប្រធានសាលាដំបូងខេត្តមណ្ឌលគិរី។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តមណ្ឌលគិរី។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្ត ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ព្រមទាំងចៅក្រម ព្រះរាជអាជ្ញារង និងមន្ទីរ-អង្គភាពពាក់ព័ន្ននានាជុំវិញខេត្ត អភិបាលក្រុង/ស្រុក លោកអធិការក្រុង/ស្រុកជាច្រើនរូបទៀតដែលប្រព្រឹត្តធ្វើនៅសាលាដំបូងខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២៕


dd
Bottom Ad