26/05/22 10:00 AM
កំពង់ចាម៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ ២០២២ ឧត្ដមសេនីយ៍ ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំណែនាំ និងពង្រឹងលើការងារចាំបាច់មួយចំនួន ដល់លោក-លោកស្រី ស្នងការរង នាយការិយាល័យ ជំនាញ គ្រប់ រូប លោកអធិការ ស្រុក -ក្រុង ទាំង១០ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ ឃុំ-សង្កាត់ ។
១-ពង្រឹង លើផែនការ ស្ដីពី កិច្ច ការពារសន្ដិសុខ រក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់ សាធារណៈ សម្រាប់ យុទ្ធនាការ នៃការឃោសនាបោះឆ្នោតជ្រើសរើសសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិ ទី៥ ឆ្នាំ ២០២២
២-ណែនាំ បន្ថែម អំពីក្រមសីលធម៌ វិន័យ អាកប្បកិរិយា ឥរិយាបថ វិជ្ជាជីវៈ គ្រប់ កម្លាំង និងបម្រាមមួយចំនួនចំពោះនគរបាល និងភ្នាក់ងារសន្តិសុខបោះឆ្នោត
៣-ផ្សព្វផ្សាយ អំពើ សាទូរលេខ ចំពោះ ការជូនដំណឹងស្ដីពីការណែនាំរបស់អគ្គស្នងការនគរបាលជាតិ លេខ០៣២*
៤-ផ្សព្វផ្សាយ ណែនាំ អំពី ផែនការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ ជូនថ្នាក់ដឹកនាំ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅស្រុកស្រីសន្ធរ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២២ ខាងមុខ នេះ
៥-ពង្រឹង លើការងារ ជំនាញ គ្របលផែនជំនាញ អធិការដ្ឋាននគរបាលស្រុក-ក្រុង និងប៉ុស្ត៍ នគរបាល រដ្ឋ បាល
៦-ពង្រឹង វេនប្រចាំបញ្ជា ប្រចាំការ កម្លាំង ល្បាត ២៤ម៉ោង /ម៉ោង កម្លាំង ត្រៀមចេញអន្តរាគមន៍
៧-ពង្រឹង លើវិន័យកង កម្លាំង នគរបាលជាតិ ៕