សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំមួយចំនួនក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង


ត្រលប់ក្រោយ

26/05/22 10:10 AM

ចំនួនទស្សនា៖

221

ប្រភព៖

ព្រៃវែង

ព្រៃវែង៖ នាព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំមួយចំនួនក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង។ 

អញ្ជើញអមដំណើរសម្ដេចក្រឡាហោម ស ខេង នាឱកាសនោះ រួមមានឥស្សរជនសមាជិកសភា ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកពាមរក៍ថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការគណបក្សខេត្តព្រៃវែងជាច្រើនរូបទៀត។


ឃុំនៃស្រុកពាមរក៍ដែលសម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលនោះ រួមមាន ឃុំអ្នកលឿង និងឃុំបាបោង។ បេក្ខជនក្រុមប្រឹក្សឃុំ សមាជិក សមាជិកា រួមទាំងប្រជាពលរដ្ឋតាមតម្រាយផ្លូវនៃឃុំទាំង៣បានស្វាគមន៍ និងបង្ហាញក្ដីរំភើបរីករាយចំពោះវត្តមានសម្ដេចក្រឡាហោមនាឱកាសនោះ៕




dd
Bottom Ad