លោកវរសេនីយ៍ឯក ឯម វឌ្ឍនា បានដឹកនាំកម្លាំងក្រោមឱវ៉ាតចុះសួរសុខទុក្ខ ពីស្ថានភាពជំងឺ របស់លោកវរសេនីយ៍ត្រី ស៊ិន ប៊ុនឡេង


ត្រលប់ក្រោយ

26/05/22 10:16 AM

ចំនួនទស្សនា៖

263

ប្រភព៖

កំពង់ចាម

កំពង់ចាម៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ ២០២២នេះ ខ្ញុំ ឧត្ដមសេនីយ៍ ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យ លោកវរសេនីយ៍ ឯក អឿ សុភា ជំនួយការស្នងការ និងលោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការ នៃអធិការដ្ឋាន នគរបាល ស្រុក ស្ទឹងត្រង់ និងសហការី ចុះសួរសុខទុក្ខ ពីស្ថានភាពជំងឺ របស់លោកវរសេនីយ៍ត្រី ស៊ិន ប៊ុនឡេង នាយប៉ុស្តិ៍ នគរបាល រដ្ឋ បាល ទួលសំបួរ នៃអធិការដ្ឋាន នគរបាល ស្រុក ស្ទឹងត្រង់ ដែលមានជំងឺខ្លាញ់រុំបេះដូង បច្ចុប្បន្ន កំពុង សម្រាក ព្យាបាល នៅមន្ទីរឯកជនមួយកន្លែងស្ថិតក្នុងក្រុងកំពង់ចាម ។

ក្នុង ឱកាស នោះ ដែរ ខ្ញុំ ក៏បាន ចាត់ឲ្យតំណាង នាំយកថវិកា និងគ្រឿង ឧបភោគ បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ នូវថវិកា ចំនួន ១,០០០,០០០រៀល , ទឹកផ្លែឈើ +ទឹកក្រូច ២កេស, មី១កេស , ទឹកសុទ្ធ ០១កេស សាប៊ូ និងម៉ាស់មួយចំនួនផ្សេងទៀតផងដែរ ៕


dd
Bottom Ad