មនុស្ស៤នាក់ រួមនិងគ្រឿងញៀនមួយចំនួន ត្រូវបានកម្លាំងនគរបាលអធិការដ្ឋានក្រុងក្រចេះ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់


ត្រលប់ក្រោយ

26/05/22 10:44 AM

ចំនួនទស្សនា៖

269

ប្រភព៖

ក្រចេះ

ខេត្តក្រចេះ៖ មនុស្ស៤នាក់ រួមនិងគ្រឿងញៀនមួយចំនួន ត្រូវបានកម្លាំងនគរបាលអធិការដ្ឋានក្រុងក្រចេះ សហការជាមួយនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ចុះធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់គ្នា ក្នុងថ្ងៃតែមួយទី២៤ ខែឧសភា ក្នុងករណីជួញដូរគ្រឿងញៀន២ករណីផ្សេងគ្នា។

ករណីទី១៖នគរបាលបានចុះបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យនៅហ្នឹងផ្ទះ ចំនួន១នាក់ ស្ថិតនៅភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី ជនសង្ស័យឈ្មោះ ឈាវ វ៉ាន់ឌី អាយុ៥២ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជាមួយគ្នានោះ នគរបាលបានចាប់រឹបអូសវត្ថុតាងមានម្សៅក្រាមពណ៌ស(សង្ស័យជាគ្រឿងញៀន) ចំនួន២៦កញ្ចប់មាន (ធំ១៤កញ្ចប់-តូច១២កញ្ចប់)។

ករណីទី២៖ បន្ទាប់ពីមានការផ្តល់ព័ត៍មានពីម្ចាស់ផ្ទះ(ផ្ទះសំណាក់កុលាបឆ្លូង ) កម្លាំងនគរបាលបានបើកប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណី ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់កូលាប(បន្ទប់លេខ០២ និងបន្ទប់លេខ០៩) ស្ថិតនៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ។ ក្នុងនោះឃាត់ខ្លួនបានជនសង្ស័យ៣នាក់ នៅក្នុងបន្ទប់ផ្ទះសំណាក់និងចាប់យកវត្ថុតាង ម្សៅក្រាមពណ៌ស(សង្ស័យជាគ្រឿងញៀន) ចំនួន ០២កញ្ចប់ធំ៕

ប្រភព៖ស្នងការនគរបាលខេត្តក្រចេះ


dd
Bottom Ad