ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន ចុះជួបសំណេះសំណាល ជាមួយសមាជិកបក្ស នៅក្នុងស្រុកពោធិ៍រៀង


ត្រលប់ក្រោយ

26/05/22 11:09 AM

ចំនួនទស្សនា៖

483

ប្រភព៖

ព្រៃវែង

ព្រៃវែង៖ ឯឧត្តមសន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពោធិ៍រៀង នៃខេត្តព្រៃវែង បានជួបសំណេះសំណាលជាមួយបេក្ខជនពេញសិទ្ធិ និងបេក្ខជនបម្រុង ប្រធានសាខាបក្សភូមិ មេភូមិគ្រប់ភូមិ ដើម្បីត្រៀមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅកំពង់ប្ញស្សី នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ។

នៅក្នុងជំនួបសំណេះសំណាលនោះផងដែរឯកឧត្តមសន្តិបណ្ឌិត បានណែនាំដល់សមាជិកសមាជិកាបក្សទាំងអស់ត្រូវតែគោរពទៅតាមគោលការណ៍នៃការឃោសនារកសំឡេងឆ្នោតឲ្យបានត្រឹមត្រូវ តាមការកំណត់របស់ក្រសួងមហាផ្ទៃ។ និងបានណែនាំដល់សមាជិកទាំងអស់ត្រូវតែបន្តខិតខំបំពេញការងារតួនាទីភារកិច្ចរៀងៗខ្លួនអោយបានល្អប្រសើរ ដើម្បីទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតនាពេលឆាប់ៗខាងមុខនេះ។ ហើយទាំងបេក្ខភាពដែលពេញសិទ្ធិ និងបម្រុង នៅពេលទទួលបានជោគជ័យនៃការបោះឆ្នោតគាំទ្រពីសំណាក់ប្រជាពលរដ្ឋនៅតាមបណ្ដាឃុំនានា ត្រូវតែបន្តការយកចិត្តទុកដាក់ក្នុងការបំរើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ពិសេសគឺការងាររដ្ឋបាលតែម្ដង ធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ នៅតាមបណ្ដាឃុំនានារបស់ខ្លួន។

ឯកឧត្តមបន្តទៀតថា ក្រុមការងារត្រូវបន្តយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋនៅក្នុងឃុំរបស់ខ្លួនក្នុងការចូលរួមដោះស្រាយនូវបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឲ្យខាងតែបាន ពិសេសត្រូវយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលខ្វះខាត ជួបការលំបាក។ ត្រូវបន្តផ្សព្វផ្សាយអំពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 នឹងត្រូវផ្សព្វផ្សាយឲ្យពលរដ្ឋទាំងអស់បន្តចូលរួមចាក់វ៉ាក់សាំងដុសជំរុញជាបន្តទៀត។

ជាចុងបញ្ចប់នៃជំនួបសំណេះសំណាល ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន បានថ្លែងអំណរគុណដល់សមាជិកសមាជិកាទាំងអស់ដែលខិតខំប្រឹងប្រែងទាំងកម្លាំងកាយកម្លាំងចិត្ត និងពេលវេលាក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានល្អប្រសើរនាពេលកន្លងមក និងបានជូនពរដល់សមាជិកសមាជិកាទាំងអស់ឲ្យជួបតែសេចក្តីសុខចម្រើន និងមានសុខភាពល្អទាំងអស់គ្នាផងដែរ៕ 


dd
Bottom Ad