ក្រុមកីឡាករស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ប្រកួតមិត្តភាពជាមួយក្រុមកីឡាករកូននាគឧត្តរនៃស្នងការដ្ឋាន នគរបាលខេត្តឧត្តរមានជ័យ


ត្រលប់ក្រោយ

30/05/22 09:32 AM

ចំនួនទស្សនា៖

270

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ដើម្បីដកបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងការរកចំណុចខ្លាំងនិងខ្សោយមុនឈានទៅប្រកួតទូទាំងប្រទេសដណ្តើមយកពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាពេលខាងមុខនោះ ។ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មាការបាល់ទះ កូននាគឧត្តរ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមកីឡាករ មកប្រកួតសាកកម្លាំងគ្នា ក៏ដូចជាការប្រកួតដកបទពិសោធន៍ពីគ្នាទៅវិញទៅមក ។


លោកហួត សុធី បានលើកឡើងថា៖ កីឡានាំមកនូវសន្តិភាព សាមគ្គីភាព មិត្តភាពនិងសុខភាព ។មួយវិញទៀតកងកម្លាំងនគរបាល ទន្ទឹមនឹងបំពេញភារកិច្ចស្នូល ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក៏ត្រូវមានក្រុមកីឡាករ សម្រាប់ស្នងការដ្ឋាននគរបាលនីមួយ ដើម្បីចូលរួមប្រកួតជាមួយ បណ្តាអង្គភាពនានា ។ វិស័យកីឡា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខដឹកនាំ បានយកចិត្តទុកដាក់គិតគូរ អំពីវិស័យកីឡានេះ ព្រោះកីឡាទន្ទឹមនឹងនាំមកនូវសុខភាពល្អ កីឡាគឺនាំមកនូវសាមគ្គីភាព មិត្តភាព ។


ក្នុងការប្រកួតនេះ ក្រុមកីឡាករនីមួយៗ មានអ្នកផ្តល់កម្លាំងចិត្តដូចគ្នា ក្រុមកីឡាកររបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានទទួលជ័យជំនះ លើក្រុមកីឡាករកូននាគឧត្តរ របស់ក្រុមកីឡាករ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ គឺ៣សិច ទល់នឹង០១សិក ។


បញ្ជាក់៖កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២កន្លងមកនេះដែរ ក្រុមកីឡាកររបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏បានប្រកួតសាកកម្លាំងគ្នាជាមួយក្រុមកីឡាកររបស់មន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យផងដែរ ដោយក្នុងនោះក្រុមកីឡាកររបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានយកឈ្នះក្រុមកីឡាកររបស់មន្ទីរកសិកម្មខេត្ត ៣សិក ទល់និង០១សិកផងដែរ៕


dd
Bottom Ad