30/05/22 09:58 AM
បន្ទាយមានជ័យ៖ លំនៅដ្ឋានប្រជាជាពលរដ្ឋចំនួន០៤ភូមិគឺ៖១-ភូមិធ្នង់ខាងត្បូង,២-ភូមិធ្នង់ខាងជើង,៣-ភូមិតាគង់,៤-ភូមិសំរោង ក្នុងឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ សរុបចំនួន២៥ខ្នង ក្នុងនោះជង្រុកស្រូវ ០១ខ្នង បានរងការខូចខាតធ្ងន់ ស្រាល ដោយខ្សល់កន្ត្រាក់ បង្កឡើងនៅវេលាម៉ោង០៦ល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ម្សិលមិញ ។
លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក អធិការនគរបាល ស្រុកភ្នំស្រុក បានឲ្យដឹងថា៖ នៅវេលាម៉ោង០៦ល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២២ បានភ្លៀងធ្លាក់លាយឡំជាមួយខ្សល់កន្ត្រាក់ បានបង្កឲ្យផ្ទះប្រជាពលរដ្ឋ៤ភូមិគឺ៖១-ភូមិធ្នង់ខាងត្បូង១០ខ្នងក្នុងនោះជង្រុក០១ខ្នង,២-ភូមិធ្នង់ខាងជើង១២ខ្នង,៣-ភូមិតាគង់០១ខ្នង,៤-ភូមិសំរោង០២ខ្នង ក្នុងឃុំណាំតៅ ស្រុកភ្នំស្រុក សរុបចំនួន២៥ខ្នងក្នុងនោះជង្រុកស្រូវ០១ខ្នង ត្រូវរងការខូចខាតធ្ងន់ ស្រាល ។
លោកអធិការបញ្ជាក់ថា៖ក្នុងករណីនេះ មិនបណ្តាលឲ្យមានរងគ្រោះថ្នាក់មនុស្សនិងសត្វនោះទេ។
នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះផងដែរ លោកបានដឹកនាំកម្លាំងនគរបាល ស្រុកនិងនគរបាលប៉ុស្តិ៍រដ្ឋបាល ចុះជួយរុះរើ រៀបចំស័ង្កសីដែលហើរប៉ើងនោះមកប្រគល់ជូនម្ចាស់ផ្ទះនិងជួយជួសជុលផ្ទះជូនគាត់ឡើងវិញ តាមការណែនារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ៕