ព្រះចៅ អធិការវត្ត អំពិលពរប្រាក់ បានទទួលថវិកាបន្ថែមពីលោកជំទាវ ឧកញ៉ា ម៉ៅ ម៉ាល័យ កែ កឹមយ៉ាន ដើម្បីបន្តកសាងស្ពានចាក់ប៉េតុងឆ្លងស្ទឹង


ត្រលប់ក្រោយ

31/05/22 10:50 AM

ចំនួនទស្សនា៖

208

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ដោយពិនិត្យមើលឃើញពីភាពខ្វះខាត​ថវិកា នៃការសាងសង់ស្ពានឆ្លងស្ទឹងមុខវត្តអំពិលពរប្រាក់នៅឃុំប្រសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានភ្ជាប់ទៅនឹងឃុំសំបួរ ស្រុកក្រឡាញ់ខេត្តសៀមរាប ដែលបច្ចុប្បន្នកសាងបានប្រមាណជាង៥០%ហើយនោះ។កន្លងទៅថ្មីៗនេះ លោកជំទាវឧកញ៉ាម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានចុះពិនិត្យដោយផ្ទាល់នៃការសាងសង់ស្ពានមួយខ្សែនេះ ដែលមានបណ្ដោយ៥៥ម ទទឹង៥,៣ម ធ្វើពីបេតុងអាមេដែលស្ពានមួយខ្សែនេះមានសារៈសំខាន់ណាស់ សម្រាប់នៃការឆ្លងកាត់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយក្នុងនោះផងដែរលោកជំទាវ មៅ ម៉ាល័យ កែគឹមយ៉ាន បានចូលរួមជាទឹកប្រាក់ចំនួន ៩,២០០ដុល្លា សហរដ្ឋអាមេរិក សម្រាប់ចាក់ប្លង់សេ សរុបចំនួន ១១៥ម៉ែត្រគុប។

លោកមាស ហឹក ដែលជាអាជ្ញាធរមូលដ្ឋានរួមជាមួយនឹង ព្រះតេជគុណ ភិក្ខុបញ្ញាធរោ លន់ គឹមសាន ព្រះគ្រូចៅអធិការវត្តអំពិលពរប្រាក់បានសម្តែងនូវអំណរគុណ និងអរគុណចំពោះលោកជំទាវ ដែលមានសទ្ធា ចូលរួមកសាងនូវស្ពានមួយខ្សែនេះឱ្យបានឆាប់រួចរាល់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយើងបានធ្វើដំណើរឆ្លងកាត់ ។ ស្ពាននេះមានសារៈសំខាន់ ដូចជា សិស្សានុសិស្សបានឆ្លងកាត់រៀនសូត្រ ប្រជាកសិករដឹកកសិផលទៅវិញទៅមកនិងប្រជាពលរដ្ឋធម្មតាធ្វើដំណើរទៅមន្ទីរពេទ្យ មណ្ឌលសុខភាពបានទាន់ពេលវេលា។

ព្រះតេជគុណ លន់ គឹមសាន មានសង្ឃដីកាបញ្ជាក់ថា៖តាមការគ្រោងទុកនៃការសាងសង់ស្ពាននេះ ត្រូវចំណាយថវិកាអស់ប្រមាណ១២ម៉ឺនដុល្លាសហរដ្ឋអាមេរិកចំពោះថវិកាដែលបានមក ពីលោកជំទាវឧកញ៉ា ម៉ាល័យ ក្រុមជាងនិងធ្វើការសាងសង់បន្តបានប្រមាណ ៥០% ទៅ៧០%ប៉ុណ្ណោះ។ដូចនេះក្នុង នាមព្រះគ្រូចៅអធិការវត្តអម្ពិលពរប្រាក់ ដែលជាអ្នកដឹកនាំផ្ដើមកសាងស្ពាននេះ សុំធ្វើការបិណ្ឌបាតនិងអំពាវនាវម្តងទៀត ចំពោះឯកឧត្តមលោកជំទាវ លោកឧកញ៉ា សប្បុរសជនជិតឆ្ងាយមេត្តាចូលរួមនៅសទ្ធាជ្រះថ្លាចូលរួមចំណែកបន្តជួយកសាងស្ពានមួយខ្សែនេះឱ្យបានរួចរាល់ជាស្ថាពរ ទោះតិចក្ដីច្រើន ក៏បាននាំមកនូវជាកម្លាំងសាមគ្គី ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍគ្រប់វិស័យទាំងអាណាចក្រ និងពុទ្ធចក្រ ។

ចុងក្រោយ ព្រះតេជគុណ និងអាជ្ញាធរមូលដ្ឋាន ប្រជាពុទ្ធបរិស័ទសូមជូនពរបវរសួស្ដី មានជោគមានជ័យ សិរីមង្គល មានដល់ឯកឧត្តម លោកជំទាវ កូនប្រុស កូនស្រី ចៅប្រុស ចៅស្រី ជានិរន្តរ៍ តរៀងទៅ៕ 


dd
Bottom Ad