01/06/22 11:51 AM
កែប៖ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការននគរបាលខេត្តកែប បានដឹកនាំកិច្ចប្រជុំជាមួយលោក លោកស្រី ស្នងការរង អធិការនគរបាលក្រុង ស្រុក នាយការិយាល័យ ដែលជាប្រធានគោលដៅតាមការិយាល័យបោះឆ្នោតឃុំ សង្កាត់ និងកម្លាំងពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យ និងពង្រឹងការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងយុទ្ធនាការឃោសនាបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងពង្រឹងវិន័យ,ក្រមសីលធម៌ ររបស់កងកម្លាំងជាភ្នាក់ងារសន្តិសុខតាមការិយាល័យបោះ ឆ្នោត ឃុំ សង្កាត់ ក្នុងខេត្ត៕
ប្រភព៖អគ្គស្នងការដ្ឋាននគរបាលជាតិ