លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា អញ្ជើញដឹកនាំកងកម្លាំងគោរពទង់ជាតិប្រជុំជួរ និងត្រួតពិនិត្យកម្លាំង


ត្រលប់ក្រោយ

02/06/22 11:40 AM

ចំនួនទស្សនា៖

337

ប្រភព៖

ត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក លោកស្រី ស្នងការរង បានអញ្ជើញដឹកនាំកងកម្លាំងនៃស្នងការដ្ឋានននគរបាលខេត្តត្បូងឃ្មុំ ចំនួន ៣៦៨នាក់ គោរពទង់ជាតិ ប្រជុំជួរ និងត្រួតពិនិត្យកម្លាំងគ្រប់ការិយាល័យជំនាញ កម្លាំងអន្ដរាគមន៍ពិសេស និងកម្លាំងវេនប្រចាំបញ្ជា ២៤ម៉ោងលើ ២៤ម៉ោង ។

ដើម្បីត្រៀមទទួលបទបញ្ជា បន្តអនុវត្តផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព ពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងកម្លាំងការពារតាមបណ្ដាការិយាល័យបោះឆ្នោត ពង្រឹងសីលធម៌ក្នុងនាមភ្នាក់ងារសន្តិសុខ និងយកចិត្តទុកដាក់ខ្ពស់អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជាប្រមុខដឹកនាំដ៏ឆ្នើម ក៏ដូចជាក្រោមការណែនាំចង្អុលបង្ហាញពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ៕

ប្រភព៖អគ្គស្នងការដ្ឋាននគរបាលជាតិ

dd
Bottom Ad